ព័ត៌មានជាតិ

ពលរដ្ឋ៦៤គ្រួសារ ស្នើសុំអន្តរាគមន៍ពីឯកឧត្តម ប៉ាន់ខែម ប៊ុនថន ឱ្យជួយដោះស្រាយធ្វើប្លង់ប្រព័ន្ធ ខណៈដើមបណ្តឹងស្លា.ប់ គ្មានអ្នកប្តឹងបន្តអស់ជាង20ឆ្នាំហើយ ព័ត៌មានសង្គម

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ64គ្រួសារស្នើសុំអន្តរាគមន៍ពីឯកឧត្តមប៉ាន់ខែម ប៊ុនថន ជួយដោះស្រាយធ្វើប្លង់ប្រព័ន្ធ ខណៈដើមបណ្តឹងស្លាប់ គ្មានអ្នកប្តឹងបន្តអស់រយៈពេលជាង20ឆ្នាំហើយ ដែលត្រូវបានបើកកិច្ចប្រជុំដោះស្រាយនៅព្រឹកថ្ងៃទី19 ខែកក្តដា ឆ្នាំ2024 នៅសាលប្រជុំក្រុងប៉ោយប៉ែត។

ប្រជាពលរដ្ឋរៀបរាប់ថាពួកគាត់រស់ម្តុំខារ៉ាអូខេ ខេវ័ន ចំនួន64គ្រួសារ ស្ថិតនៅក្នុងភូមិក្បាលស្ពាន1 សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានស្នើសុំឲ្យឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន នាយរកឧទ្ទិកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សុំជួយដោះស្រាយដើម្បីឲ្យពួកគាត់បានធ្វើប្លង់ប្រព័ន្ធផង ខណៈ ពួកគាត់បានទិញពីអ្នកដែលឈ្នះក្តីសាលក្រមស្ថាពរ មានការទទួលស្គាល់ពីអាជ្ញាធរ ដែលដើមបណ្តឹងស្លាប់ និងគ្មានអ្នកប្តឹងបន្តអស់រយៈពេលជាង20ឆ្នាំហើយ។


ពាក់ព័ន្ធនិងបញ្ហានេះ លោក ប្រាក់ ប៉ូលីន អនុប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្ម និងភូមិបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ករណីក្រុមការងារមិនអាចចុះវាស់វែងធ្វើប្លង់ប្រព័ន្ធជូនពួកគាត់ទាំង64គ្រួសារខាងលើនេះ ដោយសារទីតាំងដីនោះ នៅជាប់ពាក្យបណ្តឹង ដែលមិនទាន់បានបញ្ចប់នៅឡើយ។

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយរកឧទ្ទិកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ចំពោះការស្នើសុំអន្តរាគមន៍របស់បងប្អូនប្រជាពលរដ្ឋទាំង64ខាងលើនេះ ឯកឧត្តមនិងទទួលដោះស្រាយដើម្បីបញ្ចប់។
ឯកឧត្តមបណ្ឌិតបានជំរុញឲ្យ មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរត្រូវស្វែងរកភាគី សាច់ញាតិដើមបណ្តឹង លោក ពុន ផុន (ស្លាប់) និងអ្នកស្រីម៉ម មិត្ត (ស្លាប់) និងអំពាវនាវដល់សាច់ញាតិដើមបណ្តឹង បើសិនសាច់ញាតិដើមបណ្តឹងមានឯកសារច្បាស់លាស់ ត្រូវមកជួបឯកឧត្តម ដើម្បីតតាំងគ្នាជាមួយភាគី64គ្រួសារ ដោះស្រាយដើម្បីឈានទៅរកការបញ្ចប់វិវាទ។

ប្រសិនបើរយៈមួយខែ ភាគីសាច់ញាតិដើមបណ្តឹង មិនមានឯកសារច្បាស់លាស់ សំរាប់តតាំងក្តី ឬ សាច់ញាតិរបស់ដើមបណ្តឹងមិនប្តឹងតវ៉ាទេ សុំឲ្យអាជ្ញាធរ មន្ត្រីជំនាញធ្វើសេចក្តីប្រកាស ជាសាធារណៈ ចុះវាស់វែងធ្វើប្លង់ប្រព័ន្ធជូនភាគី64គ្រួសារ ដែលកំពុងរស់់នៅកាន់កាប់ជាក់ស្តែង៕

Related Articles

Back to top button