ព័ត៌មានជាតិ

បុគ្គលិកអង្គភាព FBR hot News ចំនួន ៧ នាក់ បានចូលរួមជាមួយ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលបាន រៀបចំពិធីបើកវគ្គសិក្សាស្តីពី “របៀបអត្ថាធិប្បាយព័ត៌មាន របៀបកាន់កម្មវិធី (ពិធីករ) និង របៀបនិយាយជាសាធារណៈ” ក្រោមអធិបតីភាព ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលបាន រៀបចំពិធីបើកវគ្គសិក្សាស្តីពី “របៀបអត្ថាធិប្បាយព័ត៌មាន របៀបកាន់កម្មវិធី (ពិធីករ) និង របៀបនិយាយជាសាធារណៈ” ក្រោមអធិបតីភាព ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និង លោក បណ្ឌិត ទូច សុខៈ កខ

នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នេះ បុគ្គលិកអង្គភាព FBR hot News ចំនួន ៧ នាក់ បានចូលរួមជាមួយ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលបាន រៀបចំពិធីបើកវគ្គសិក្សាស្តីពី “របៀបអត្ថាធិប្បាយព័ត៌មាន របៀបកាន់កម្មវិធី (ពិធីករ) និង របៀបនិយាយជាសាធារណៈ” ក្រោមអធិបតីភាព ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដែលមានសិក្ខាកាម និមន្ត និង អញ្ជើញចូលរួម ចំនួន ៥០០អង្គ/នាក់
នៅសាកលវិទ្យាល័យធនធានមនុស្ស រៀបចំឡើងដោយ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ មាន ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគម..
វគ្គសិក្សាស្តីពី “របៀបអត្ថាធិប្បាយព័ត៌មាន របៀបកាន់កម្មវិធី(ពិធីករ) និងរបៀបនិយាយជាសាធារណៈ” ផ្តល់ជូនសិក្ខាកាម ដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភ ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ។
រៀបចំដោយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សហការជាមួយសាកលវិទ្យាល័យធនធានមនុស្ស និងសារព័ត៌មានត្រយង។
តាងនាមជំនួសមុខ លោក ប្រធានអង្គភាព FBR hot News សូមអរគុណយ៉ាង ជ្រាលជ្រៅ ចំពោះ ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី និងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលមាន ឯកឧត្តម ទូច វណ្ណៈ ជាប្រធាន សូមថ្នាក់ដឹកនាំសមាគម ទទួលបាននូវពុទ្ធពរ បួនប្រការ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

Related Articles

Back to top button