ព័ត៌មានជាតិ

ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿងពីនារីម្នាក់ដែលកំពុងអង្គុយចុចនៅលេីម៉ូតូបានសម្រេច

ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿងពីនារីម្នាក់ដែលកំពុងអង្គុយចុចនៅលេីម៉ូតូបានសម្រេច ហើយក៏ព្យាយាមជិះម៉ូតូរត់គេចខ្លួន កាលពីវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវបេតុង នៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នពេញ ។

ជនសង្ស័យមាន ឈ្មោះ សិទ្ធ ថានិន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ចំណែកឯ ជនរងគ្រោះឈ្មោះ ជា ទេព សុធីណា ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ បុគ្គលិកដឹកជញ្ជូន ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

មុនពេលកេីតហេតុ ជនរងគ្រោះកំពុងតែអង្គុយចុចទូរស័ព្ទដៃមួយគ្រឿង ម៉ាក IPhone7 នៅលេីម៉ូតូ បន្ទាប់មកក៏ស្រាប់តែមានជនសង្ស័យម្នាក់ បានជិះម៉ូតូ ម៉ាកស្គូបពីរ ពណ៌ស មកក្បែរជនរងគ្រោះ ហើយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះបានសម្រេច រួចក៏ព្យាយាមជិះម៉ូតូគេចខ្លួន បានប្រហែលជាង ១០ម៉ែត្រ ក៏ជ្រុលទៅបុកម៉ូតូបងប្រុសរបស់ជនរងគ្រោះ ដែលជាម្ចាស់ទូរស័ព្ទដៃ បណ្តាលឱ្យដួល ទើបជនរងគ្រោះ រួមទាំងបងប្រុស បានចាប់ខ្លួនជនសង្ស័យជាប់ រួចប្រគល់ជូនទៅខាងសមត្ថកិច្ចតែម្តង។

Related Articles

Back to top button