ព័ត៌មានជាតិ

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងស្វាយរៀង​ និងនាយករដ្ឋបាលសាលាក្រុង

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សាអភិបាលខេត្តបានអញ្ចើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក រស់ វាសនា ជាអភិបាលរង នៃគណៈអភិបាលក្រុងស្វាយរៀង និងលោក សាំង ឡៃ ជានាយករដ្ឋបាលសាលាក្រុង។

ឯកឧត្តម ហែម ពិសិដ្ឋ មានប្រសាសន៍ថា ជំនួសមុខ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាកឯកភាពរដ្ឋបាលខេត្តស្វាយរៀង  សូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធររដ្ឋបាលក្រុង-ស្រុក  គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និយាយដោយឡែកចំពោះរដ្ឋបាលក្រុងស្វាយរៀង ដែលខិតខំបំពេញការងាររៀបចំសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងការរៀបចំសម្អាតបរិស្ថាន-អនាម័យបានល្អនៅតាមទីសាធារណៈក្នុងក្រុង ដើម្បីជាការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពីណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ៕

Related Articles

Back to top button