ព័ត៌មានកម្សាន្ដ

ស្ត្រីជនជាតិចិនម្នាក់ បើករថយន្តលឿនជ្រុលទៅបុ.ករថយន្តពីរគ្រឿងទៀត ដែលម្ចាស់ជាជនជាតិចិន ដូចគ្នា បណ្ដាលឱ្យរងការខូចខាត

ភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់ បើករថយន្តPrius លឿនជ្រុលទៅបុករថយន្ត២គ្រឿងទៀតរបស់ស្ត្រីជនជាតិចិន កំពុងចតមុខផ្ទះ បណ្តាលឲ្យរងខូចខាត ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង113K បុរីញ៉ូថោន ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមប្រជាជលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ មានស្ត្រីជនជាតិចិនម្នាក់ បើករថយន្តម៉ាកPrius ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 22BQ-8158 ក្នុងទិសដៅពីជើងទៅត្បូង ល្បឿនលឿន ដល់ចំណុចកើតហេតុ រេចង្កូតទៅស្តាំជ្រុលទៅបុកពីចំហៀងផ្នែកខាងក្រោយនៃរថយន្តម៉ាក NAVARA ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-2972 រុញផ្ទប់ទៅប៉ះកៀបជាមួយរថយន្តមួយគ្រឿងទៀត ម៉ាកPrius ពណ៌ប្រផេះពាក់ស្លាកលេខ ភ្នំពេញ 2BM-8830 ដែលកំពុងចតមុខផ្ទះទាំង២គ្រឿង ហើយម្ចាស់ជាស្ត្រីជនជាតិចិនដូចគ្នា ។

ក្រោយពីកើតមានគ្រោះថ្នាក់ចរាចរណ៍ រថយន្តស្ត្រីជនជាតិចិន៣គ្រឿងបុកប៉ះគ្នា យោងតាមរយៈអ្នកបកប្រែ ភាគីសងខាងនិយាយមិនត្រូវគ្នា ទើបហៅសមត្ថកិច្ចឲ្យចុះទៅ សម្របសម្រួល ហើយប្រគល់ឲ្យជំនាញ ចាត់ចែងយកទៅរក្សាទុកជាបណ្តោះអាសន្ន ៕

Related Articles

Back to top button