ព័ត៌មានកម្សាន្ដ

ខ្លាំងដូចគ្នា៖ អង្គរក្សបាញ់អង្គរក្សដូចគ្នា ចំនួនជាង.៩គ្រាប់បណ្តាលឱ្យអង្គរក្សម្នាក់ស្លាប់ បាត់បង់ជីវិតនៅហ្នឹងកន្លែង.

(ភ្នំពេញ)៖ នាមុននេះបន្តិចមានករណីផ្ទុះអាវុធ នៅផ្ទះលេខ៣៨ ផ្លូវលេខ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២មុនបន្តិច ខណៈដែលសមត្ថកិច្ចជាច្រើនកំពុងឡោមព័ទ្ធនៅទីតាំងកើតហេតុនោះ។

បើតាមការឲ្យដឹងពីសំណាក់ភ្នាក់ងារសារព័ត៌មានយើង បានឲ្យដឹងថា ជនដៃដល់បានបាញ់រះចំនួន៩គ្រាប់ ដែលបណ្ដាលបុរសម្នាក់ ស្លាប់បាត់បង់ជីវិត មានឈ្មោះគង់ សុខ អាយុ៤៤ឆ្នាំ មានមុខរបរតៃកុងឡាន មានស្រុកកំណើតនៅឯខេត្តព្រៃវែង។

ខណៈយើងនៅពុំទាន់ដឹងថា ករណីផ្ទុះអាវុធនេះបណ្ដាលមកពីរឿងអ្វីនោះទេ។

យ៉ាងណាមិញរឿងរ៉ាវខាងលើនេះគ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះ ព័ត៌មានលម្អិត អង្គភាពយើងនឹងធ្វើការផ្សាយជូននៅពេលក្រោយទៀត ៕

Related Articles

Back to top button