ព័ត៌មានកម្សាន្ដ

រថយន្តម៉ាកToyota Priusមួយគ្រឿងបេីកបុ..ក របាំងថ្មពុះចែកទ្រូងផ្លូវ មួយកង់អូសជាច្រេីនម៉ែត្រ …

ភ្នំពេញ@ នៅ ថ្ងៃទី ០៣ ខែកុម្ភៈឆ្នាំ ២០២៣ របាំងថ្មពុះចែកទ្រូងផ្លូវមួយកង់នៅជាប់ផ្លូវលេខ៥៩៨ កែងនឹងផ្លូវ លេខ៣១៧ ស្ថិតនៅខាងជើងភ្លើងស្តុបត្រឡោកបែក ត្រូវរថយន្តម៉ាកToyota Priusមួយគ្រឿងបេីកបុកនិងអូសជាច្រេីនម៉ែត្រ …

មុនកើតហេតុគេ ឃើញរថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2BF-8032ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង ។

លុះមកដល់ចំណុចកែងនឹងផ្លូវលេខ៣១៧ចំណុចកើតហេតុខាងលើ បានគេចពីម៉ូតូដែលជិះឆ្លងផ្លូវ ក៏បានរេចង្កូតមកឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវមួយកង់ពេញទំហឹង និងអូសរបាំងថ្មតាមរថយន្តជាច្រើនម៉ែត្រ រីឯរថយន្តបង្កខ្ទេចមួយចំហៀងខាងមុខ ។

សមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមក្រោយ ៕

Related Articles

Back to top button