ព័ត៌មានកម្សាន្ដ

ក្រុមម៉ូតូឌុមនិងក្រុមផាអាប់២ក្រុមជាច្រើននាក់បានបើកឆាកប្រយុទ្ធវ៉ៃតបគ្នាបង្កហឹង្សាកើតចេញពីរឿងដណ្តើមម៉ូយគ្នានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត មាន វីដេអូ

ថ្ងៃចេញផ្សាយៈ ខែ​កុម្ភៈ 6, 2023

ក្រុមម៉ូតូឌុមនិងក្រុមផាអាប់២ក្រុមជាច្រើននាក់បានបើកឆាកប្រយុទ្ធវ៉ៃតបគ្នាបង្កហឹង្សាកើតចេញពីរឿងដណ្តើមម៉ូយគ្នានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បន្ទាយមានជ័យ៖ក្រុមម៉ូតូឌុមនិងក្រុមផាអាប់២ក្រុមជាច្រើននាក់បានបើកឆាកប្រយុទ្ធវ៉ៃតបគ្នាបង្កហឹង្សាកើតចេញពីរឿងដណ្តើមម៉ូយគ្នាកើតឡើងនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ការបើកឆាកប្រយុទ្ធគ្នានេះឃើញសកម្មភាពវ៉ៃតប់គ្នារវាងក្រុមម៉ូតូឌុមនិងក្រុមផាអាប់មាន២ក្រុមមានគ្នាជិត១០០នាក់មានដំបងនិងទាត់ធាក់គ្នាពេញមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ភ្លាមៗឃើញកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចេញអន្តរាគមន៍ដោយហាមឃាត់បំបែកហ្វូងមិនអោយវ៉ៃគ្នាដែលធ្វើអោយប៉ៈពាល់សន្តិសុខនិងសណ្តាប់ធ្នាប់។ ក្រុមម៉ូតូឌុបបានប្រាប់ថាមូលហេតុដែលប្រើហឹង្សាវ៉ៃតប់គ្នានេះកើតចេញពីការដណ្តើមម៉ូយគ្នារវាងក្រុមផាអាប់បានដណ្តើមភ្ញៀវពីក្រុមម៉ូតូឌុបទើបបង្កហឹង្សាកើតឡើងឈានដល់ក្រុមម៉ូតូឌុបនិងផាអាប់វ៉ៃគ្នាព្រោះកន្លងមកធ្លាប់បានទំនាស់ដណ្តើមម៉ូយគ្នាបានកើតឡើង២ទៅ ៣ដងហើយតែទំនាស់ត្រឹមពាក្យសំដី។ ដោយឡែកក្រុមផាអាប់បានបញ្ជាក់ស្រដៀងគ្នាថាកើតចេញពីរឿងដណ្តើមម៉ូយគ្នាហើយបង្កអោយមានហឹង្សាកើតឡើងឈានដល់វ៉ៃតប់គ្នាហើយមានអ្នករបួស។ មន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ការប្រទោះសារាយរវាងក្រុមម៉ូតូឌុបនិងក្រុមផាអាប់ដែលវ៉ៃតប់អ្នកបង្កជាហឹង្សាកើតឡើងក្នុងបរិវេណច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះកម្លាំងបានធ្វើអន្តរាគមន៍រំសាយពួកគាត់អោយពញ្ឈប់សកម្មភាពវ៉ៃតប់គ្នាភ្លាមៗ។ មន្ត្រីនគរបាលអន្តោប្រវេសន៍បានបញ្ជាក់ថា៖មូលហេតុដែលបង្កជាហឹង្សារវាងក្រុមម៉ូតូឌុបនិងក្រុមផាអាប់ដែលវ៉ៃតប់គ្នានេះព្រោះតែរឿងដណ្តើមម៉ូយគ្នាទើបបង្កហឹង្សាកើតឡើងវ៉ៃតប់គ្នា ហើយកម្លាំងជំនាញកំពុងស្រាវជ្រាវរកអ្នកដែលបង្កហឹង្សាវ៉ៃតប់គ្នាដើម្បីហៅធ្វើកិច្ចសន្យាណែនាំអប់រំអោយបញ្ឈប់សកម្មភាពដែលធ្វើអោយប៉ៈពាល់សន្តិសុខនិងសណ្តាប់ធ្នាប់និងសុវត្ថិភាពភ្ញៀវជាតិនិងអន្តរជាតិដែលចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ភ្ញៀវជាតិដែលឆ្លងកាត់ឃើញសកម្មភាពបានប្រាប់ថា៖សកម្មភាពវ៉ៃតប់បង្កហឹង្សារវាងក្រុមម៉ូតូឌុបនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ធ្វើអោយភ្ញៀវជាតិអន្តរជាតិដែលចេញ.ចូលមានព្រួយបារម្មពីសត្ថភាព ហើយសុំរៀបចំសណ្តាប់ធ្នាប់មិនត្រូវប្រទាញប្រទង់ភ្ញៀវដែលធ្វើអោយប៉ៈពាល់សុវត្ថិភាព៕(អា បង ស្អាត)

Related Articles

Back to top button