ព័ត៌មានជាតិ

សរុបមករួមក្នុង រយៈពេលតែកន្លៈថ្ងៃគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣ករណីកិនស្លា.ប់២នាក់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖រយៈពេលតែកន្លៈថ្ងៃគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣ករណីកិនស្លា.ប់២នាក់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២ក្រុងប៉ោយប៉ែត។

យោងតាមប្រភពពី មន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានប្រាប់ថា៖នៅក្រុងប៉ោយប៉ែតរយៈពេលកន្លៈថ្ងៃគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣ករណីបណ្តាលស្លា.ប់២នាក់ និងមានរបួសធ្ងន់ស្រាល រងការខូចម៉ូតូ៥គ្រឿង។

មន្ត្រីនគរបាលចរាចរណ៍ក្រុងបានបញ្ជាក់ថា៖ករណីទី១.នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នៅចំណុចស្តប់ផ្សារកណ្តាលសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ស្ត្រីម្នាក់បើកបររថយន្តហាឡិនឌ័រពាក់ផ្លាក់លេខបន្ទាយមានជ័យ2A.7893 បានបុករៈម៉ូតូកំពុងបើកបរបណ្តាលដួលរងការខូចខាតម៉ូតូ៣គ្រឿងត្រូវបានដោះស្រាយក្រៅច្បាប់។

ករណីទី២.នៅវេលាម៉ោង១០ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២មុខស្តង់តាងួនសង្កាត់.ក្រុងប៉ោយប៉ែត រថយន្តធុនធំដែលពាក់ផ្លាក់THAILAND.01 68-1016 ដឹកទំនិញថៃបុ.ក កិនបុរសម្នាក់ខណៈពេលចេញពីផ្ទះ ជិះម៉ូតូស្កូពីទៅយកកូនមកពីសាលារៀន បណ្តាលស្លា..ប់ភ្លាមៗ យ៉ាងគួរឱ្យស្រណោះ ។

ករណីទី៣.នៅវេលាម៉ោង១.៣០នាទីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នៅចំណុចខាងលិចមុខផ្សារកណ្តាលសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត រថយន្តធុនធំពាក់ផ្លាក់លេខសណ្តោងរម៉កTHAILAND.01 65-6377 បានបុ.ក ហើយកិន បុរសម្នាក់អាយុប្រហែល 38 ឆ្នាំ ស្នាក់នៅក្នុងស្រុកអូរជ្រៅ ជិៈម៉ូតូហ្វីណូបណ្តាលបែកលលារស្លា.ប់ ភ្លាមៗ ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងបានបញ្ជាក់ថា៖ក្រោយគ្រោះថ្នាក់ចរាចរណ៍៣ករណីរយៈពេលតែកន្លៈថ្ងៃបណ្តាលស្លាប់២នាក់និងខូចខាតម៉ូតូ៥គ្រឿងនិងរថយន្តបង្ក២គ្រឿងត្រូវបានយកទៅរក្សាទុកនៅអអិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីដោះស្រាយតាមច្បាប់.។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា.ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និង សង្គមជាតិយើង( បើស្រវឹង សូមកុំបើកបរ)
ទំនាក់ទំនង ផ្សាយព័ត៌មានទាន់ហេតុការណ៍ តាមរយៈទូរសព្ទលេខ 0967975370 / 0975514494 /

Related Articles

Back to top button