ព័ត៌មានជាតិ

ឪពុកនិងកូន បានដាច់ខ្យល់ស្លា..ប់យ៉ាងអាណោចអាធ័ម ក្នុងអណ្តូងបូមទឹកស្រែប្រាំង (មូលហេតុដោយសារជ្រុះកូនសោ ចូលក្នុងអណ្តូង)

ព្រៃវែង) ៖ ពិតជាអាសូរខ្លាំងណាស់បុរស ២នាក់បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មក្នុងអណ្តូងបូមទឹកស្រែប្រាំង នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ក្នុងភូមិអង្គារ ដីឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

សពជនរងគ្រោះទាំងពីរនាក់ជាឪពុកនិងកូន៖ ទី១-ឈ្មោះ ខ្លឹង ពៅ ភេទប្រុស អាយុ ៥២ ឆ្នាំ ត្រូវជាឪពុក និងទី២-ឈ្មោះ ពៅ ប៊ុនធឿន ប្រុសអាយុ ២៨ ឆ្នាំ ត្រូវជាកូន មានទីលំនៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង។ ករណីស្លាប់នេះ តាមការបញ្ជាក់ពីសមត្ថកិច្ចដោយសារចុះក្នុងអណ្តូងបូមទឹកប្រាំងវាលទំនប់វង់ មូលហេតុដោយសារជ្រុះកូនសោចូលក្នុងអណ្តូង រួចជនរងគ្រោះឪពុកកូនក៏ចុះទៅយកសោ ក៏ចៃដន្យជួបគ្រោះថ្នាក់រហូតដាច់ខ្យល់ស្លាប់ក្នុងអណ្ដូងតែម្តង ដោយអណ្តូងនេះមានជម្រៅ ១៤កង់លូ ហើយមួយលូមានប្រវែង ០.៥០ម៉ែត្រ។
ទោះបីជាយ៉ាងណាក៏ដោយ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏កម្រៀមក្រុំនេះជាមួយក្រុមគ្រួសារនៃសពផងនិង សូមឲ្យវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព៕

Related Articles

Back to top button