ព័ត៌មានជាតិ

ទីតាំងកាស៊ីណូ មួយកន្លែងដែលមានឈ្មោះថា ហ្គូដវើលដ៍កាស៊ីណូ កំពុងបើកដំណើរការឱ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងសេរីដោយមិនគោរពតាមច្បាប់បន្តិចសោះ

FBR TV Hot News
ផ្សាយចេញនៅថ្ងៃ ទី4 ខែឧសភា ឆ្នាំ2024
ក្រុងប៉ោយប៉ែត កាស៊ីណូដែលមានឈ្មោះថា ហ្គូដវើលដ៍ កាស៊ីណូ ដែលមានទីតាំង ស្ថិតក្នុង ភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
បើយោងតាមប្រភព ប្រជាពលរដ្ឋបានមិនដឹងថា កាស៊ីណូ….ធ្លាប់ធ្វើកិច្ចសន្យាម្ដងទៅពីរដងរួចទៅហើយ..តែតែមិនបានយូរប៉ុន្មាននៅតែបើកឱ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងដោយសេរីដដែល
ប្រជាពលរដ្ឋបានបន្តទៀតថា ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញប្រជាពលរដ្ឋខ្មែរដែលជាក្រុមអ្នកញៀនល្បែងទាំងនោះ ប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសង ទាំងប្រុសទាំងស្រីទាំងយប់ទាំងថ្ងៃ បែបនេះ.បែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងក្រុងប៉ោយប៉ែតហាក់បីដូចជាគ្មាន ចំណាត់ការណាមួយយ៉ាងតឹងរឹងទៅលើម្ចាស់កាស៊ីណូ….ទាល់តែសោះ ឬមួយទទួលបានលាភសក្ការៈទើបបើកភ្លើងខៀវឲ្យម្ចាស់កាស៊ីណូ..មួយនេះបណ្ដោយឱ្យប្រជាពលរដ្ឋខ្មែរ ចូលលេង បានយ៉ាងរលូនដូចច្នេះ
សូមបញ្ជាក់ផងដែរថា ល្បែងស៊ីសងជាដើមចមបង្កើតករណី អំពើចោរកម្មផ្សេងៗ ដូចជា៖ ចោរលួច-ឆក់-ប្លន់-គាស់ផ្ទះជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះ។

ប្រជាពលរដ្ឋ សូមសំណូមពរដល់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ និង លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ គួរតែយកចិត្តទុកដាក់ចាត់កម្លាំងជំនាញនៃស្នងការចុះជ្រាវស្រាវ និងមានចំណាត់ការយ៉ាងតឹងរឹងទៅលើម្ចាស់ ទីតាំងកាស៊ីណូមួយកន្លែងនេះ.ដែលហ៊ានបើកបណ្ដោយឱ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងសេរីដោយផ្ទុយខុស ពីច្បាប់ន ព្រះរាជាណាចក្រកម្ពុជា ដែលហាម មិនឲ្យពលរដ្ឋខ្មែរ គ្រប់រូបចូលលេងល្បែងក្នុងកាស៊ីណូជាដាច់ខាត…។

ទោះជាយ៉ាងណាអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលអង្គភាពសារព័ត៌មានយើងចាំទទួលបំភ្លឺ បកស្រាយគ្រប់ម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕

Related Articles

Back to top button