ម្ចាស់សំណង់ម្នាក់ត្រូវជាងសំណង់កាន់បុ័ងតោទៅកាប់សុះសាច់តែម្តង
ម្ចាស់សំណង់ម្នាក់ត្រូវជាងសំណង់កាន់បុ័ងតោទៅកាប់សុះសាច់តែម្តង
(បាត់ដំបង)៖បុរសម្នាក់ដែលជាម្ចាស់សំណង់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ក្រោយពីត្រូវបានជាងសំណង់របស់ខ្លួនកាប់ជាច្រើនប័ុងតោ។
ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៦ និង៣០នាទី ល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២២ នៅចំណុចក្រុមទី០៨ ភូមិ ជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនសង្ស័យ ឈ្មោះសេង សារុន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ចាន់សារ៉េត ភេទប្រុសអាយុ ៦២ឆ្នាំរស់នៅភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
នៅមុនពេលកើតហេតុគេឃើញជនសង្ស័យយកកាំបិតបុ័ងតោកាប់ទៅ លើជនរងគ្រោះ បណ្តាលឲ្យរបួសត្រង់ក្បាល ផ្នែកខាងលើនិងផ្នែកខាងក្រោយ ខ្នងដៃខាងឆ្វេងនិងកំភួនដៃចំហៀងខាងឆ្វេង។
ភ្លាមៗអ្នកជិតខាងបាននាំជនរងគ្រោះទៅសង្រ្កោះនៅមន្ទីរពេទ្យ ហេីយព័ត៌មាននេះក៏បានរាយការណ៍ដល់សមត្ថកិច្ចនគរបាលមូលដ្ឋាន។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួចមកលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញធ្វេីការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យយខាងលេីបាននិងដកហូតវត្ថុតាងមានកាំបិតបុ័ងតោផ្លែដែកដងឈើ ចំនួន១ដែលជនសង័្សយ ប្រេីប្រាស់ក្នុងអំពេីល្មេីសនេះរួចនាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។
លោកវរសេនីយ៍ទោ សេង លុច បានបញ្ជាក់ថា តាមចម្លេីយសារភាពរបសលជនសង័្សយថា មូលហេតុដែលជនសង័្សយ ប្រេីហិង្សាបែបនេះទៅលេីជនរងគ្រោះគឺដោយសារតែ កន្លងមកជនរងគ្រោះធ្វេីសំណង់បន្ទប់ទឹកនៅផ្ទះរបស់គាត់ ហេីយជួលជនសង័្សយនេះមកធ្វេីសំណង់នោះត្បិតជនសង័្សយនេះជាជាងសំណង់។ដោយសារតែការធ្វេីការងាររបស់ជាងនេះ បាត់ឃេីញៗ ហេីយសំណង់ទុកចោលមិនធ្វេីឱ្យរួចរាល់ ទេីបម្ចាស់សំណង់ជាជនរងគ្រោះបញ្ឈប់ មិនឱ្យជនសង័្សយធ្វេីការងារនេះបន្តទៀត។
ដោយមានកំហឹងបែបនេះហេីយទេីបនៅថ្ងៃកេីតហេតុខាងលេី ជនសង័្សយបានយកកាំបិតបុ័ងតោ មកកាប់ទៅលេីជនរងគ្រោះជាច្រេីនកន្លែងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយាល័យជំនាញដេីម្បីអនុវត្តបន្តតាមនីតិវិធី៕