ព័ត៌មានអន្ដរជាតិ

ខ្មាន់កាំភ្លើងទៅសម្លាប់ប្រពន្ធនិងកូនខ្លួនឯងថែមទៀត មុនធ្វើអត្តឃាតតាមក្រោយ បន្ទាប់ពីបាញ់ប្រហារនៅកន្លែងមើលថែកុមារ…

បាងកក)៖ យោងតាមអាជ្ញាធរថៃបានឱ្យដឹងថា បុរសជាខ្មាន់កាំភ្លើង ដែលបានធ្វើសកម្មភាពបាញ់ប្រហារ ស្លាប់មនុស្សប្រមាណ ៣២នាក់ ស្ថិតនៅក្នុងស្រុក (Na Klang) ខេត្ត (Nong Bua Lamphu) ភាគឦសានប្រទេសថៃ នារសៀលនេះ គឺបានទៅសម្លាប់គ្រួសារខ្លួនថែមទៀត មុនពេលធ្វើអត្តឃាតតាមក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២។

បន្ទាប់ពីបានបាញ់ប្រហាររួចខ្មាស់កាំភ្លើងបានព្យាយាមរត់គេចខ្លួន បើកបររថយន្តម៉ាក Vigo ពណ៍ស ពាក់ស្លាកលេខ 6 กธ 6499 ដោយស្ថានភាពរថយន្តខ្ទេច និងធ្លាក់កាងរថយន្តខាងមុខ ខណះកំពុងរត់គេចនោះ ។

មន្រ្តីប៉ូលិសថៃប្រចាំខេត្តណងបួលាំភូ (Nong Bua Lamphu) បានឱ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ បញ្ញា ខាំរ៉ាប់ ដែលជាអតីតមន្រ្តីប៉ូលិសម្នាក់ផងដែរ ។ យោងតាមរបាយការណ៍បាននិយាយថា Panya ត្រូវបានបណ្តេញចេញពីមុខដំណែងក្នុងអង្គភាពជួរប៉ូលិស កាលពីឆ្នាំមុនដោយសារបរាជ័យ ក្នុងការធ្វើតេស្តរកសាធាតុញ្ញៀន


Related Articles

Back to top button