ព័ត៌មានអន្ដរជាតិ

រញ្ជួយដីកំរិតញ័រប្រមាណជា ៦.៨តាមរង្វាស់រិចទ័រ បង្កឱ្យមនុស្សជាប់ខ្លួននៅតំបន់ជួរភ្នំជាង៦០០នាក់ស្ថិតនៅតំបន់ភាគអាគ្នេយ៍របស់កោះតៃវ៉ាន់នៅរសៀលថ្ងៃអាទិត្យនេះ

កោះតៃវ៉ាន់៖ មានមនុស្សច្រើនជាង ៦០០នាក់បានជាប់ខ្លួននៅក្នុងតំបន់ជួរភ្នំលឺស៊ីស៊ី ដោយសារតែការរញ្ជួយដីមានកំរិតរហូតដល់ទៅ៦.៨តាមរង្វាស់រិចទ័រនៅថ្ងៃអាទិត្យនេះ ជាហេតុធ្វើផ្លូវត្រូវរងការខូចខាតចេញពីការញ័ររង្គើ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងដែរថា ហេតុការណ៍គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះបានកើតឡើងនៅតំបន់ភូមិភាគអាគ្នេយ៍របស់កោះតៃវ៉ាន់ និងបានបង្កឱ្យអគារមួយកន្លែងមួយត្រូវបាក់រលំទាំងស្រុង។

បើតាមការអង្កេតរបស់ទីភ្នាក់ងារភូមិសាស្រ្តរបស់សហរដ្ឋអាម៉េរិកបានឲ្យដឹងថាហេតុការណ៍គ្រោះរញ្ជួយដីខាងលើនេះ បានកើតឡើងនៅម៉ោងប្រមាណជា ២រសៀលម៉ោងនៅក្នុងតំបន់ ដែលមានចំណុចកណ្តាលស្ថិតនៅភាគខាងជើងប្រហែល ៥០គីឡូម៉ែត្រពីទីក្រុង Taitung និងមានជម្រៅប្រមាណ ១០គីឡូម៉ែត្រ។

ការញ័ររង្គើមានច្រើនដំណាក់កាលមានដូចជាកម្រិតញ័រជាបឋមមានកម្លំាងប្រមាណជា ៧.២ តាមរង្វាស់រិចទ័រ លុះបន្តក្រោយមកទៀតបានថមថយឥទ្ធិពលរបស់វាមកត្រឹម ៦.៩ រិចទ័រ បើតាមការអះអាងរបស់ភ្នាក់ងារភូមិសាស្ត្រអាម៉េរិកនៅរសៀលថ្ងៃអាទិត្យនេះ៕

ប្រភព៖ Bangkok Post/Agencies/Others

Related Articles

Back to top button