ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធឆ្លង អគារទីចាត់ការសាលាបឋមសិក្សាស្វាយបូ
ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅស្រុកស្វាយអន្ទរ
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធឆ្លង អគារទីចាត់ការសាលាបឋមសិក្សាស្វាយបូព្រឹក្ស០១ខ្នង ៦បន្ទប់ អគារមណ្ឌលសុខភាពឃុំជាខ្លាង០១ខ្នង និងសមិទ្ធផលនានា នៅវត្តស្វាយបូព្រឹក្ស ស្ថិតនៅភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលក្រុង ស្រុក យាយជី តាជី លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហមកម្ពុជាស្រុក យុវជន ស.ស.យ.ក ស្រុក យុវជន កាយរិទ្ធ និងសិស្សានុសិស្សជាពិសេស ពុកម៉ែបងប្អូននៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ សរុបចំនួន១,៦០០អង្គ/នាក់។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត សូមសម្ដែងនូវការកោតសរសើរ ចំពោះព្រះតេជព្រះគុណ ព្រះចៅអធិការ ក៏ដូចជាគណៈកម្មការ-អាចារ្យវត្ត ក្រុមការងារគ្រប់ថ្នាក់ លោកគ្រូអ្នកគ្រូ គ្រូពេទ្យ សប្បុរសជនទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការកសាងនូវសមិទ្ធផលជាបន្តបន្ទាប់ ដែលបានចូលរួមចំណែក និងសទ្ធាជ្រះថ្លា ក្នុងការកសាងនូវសមិទ្ធផលនានាសម្រាប់ដាក់សម្ពោធនាថ្ងៃនេះ។
ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត សូមជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះគ្រូចៅអធិការវត្ត លោកគ្រូ អ្នកគ្រូ សប្បុរសជន និងអង្គពិធីទាំងមូល សូមមានសុខភាពល្អ បរិបូរណ៍ប្រាជ្ញាឈ្លៀសវៃ និងជ័យជំនះគ្រប់ភារកិច្ច និងសូមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។