ព័ត៌មានជាតិ

សិស្សសាលា​វិទ្យាល័យ​ហ៊ុន សែន ប្រ​ម៉ោ​យ​ចំនួន១៣នាក់​ដួល​សន្លប់​ពុំ​ដឹងមូលហេតុ

នៅ ថ្ងៃសុក្រ ៣ កុម្ភៈ ២០២៣ដោយ
ពោធិ៍សាត់ ៖ ក្មេងស្រី​ជំទង់​ៗ​ដែល​ជា​សិស្ស​វិទ្យាល័យ​ហ៊ុន សែន ប្រ​ម៉ោ​យ ចាប់ពី​ថ្នាក់​ទី​០៩​ដល់​ថ្នាក់​ទី​១២​បាន​ដួល​សន្លប់​ក្នុង​បន្ទប់រៀន​បន្តបន្ទាប់​គ្នា ត្រូវ​បាន​លោកគ្រូ​អ្នកគ្រូ​ទីនោះ​ជាមួយ​សមត្ថកិច្ច​និង​អាជ្ញាធរ​ដឹក​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​ទាន់ពេល ដោយ​ពុំទាន់​ដឹង​ពី​មូលហេតុនៅឡើយទេ។

ករណី​នេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​ព្រឹក ថ្ងៃទី​០៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅ​សាលា​វិទ្យាល័យ​ហ៊ុន សែន ប្រ​ម៉ោ​យ ក្នុងភូមិ​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​ដែលមកដល់ពេលនេះ ពុំ​មាន​ន​រណា​ម្នាក់​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​អ្វី​ឡើយ។

លោក ធាង ឡេង ជា​អធិការដ្ឋាន​នគរបាល​សាលា​ស្រុក​វាវាលវែងបានប្រាប់ថា ការ​ដួលសន្លប់​បន្តបន្ទាប់​ក្នុង​បន្ទប់រៀន​នេះ​ គឺមាន​ថ្នាក់​ទី​០៩ រហូតដល់​ថ្នាក់​ទី​១២ សុទ្ធតែ​សិស្ស​ក្មេង​ជំទង់​ស្រីៗ មាន​ចំនួន​១៣​នាក់ ដោយ​ពួកគេ​ទាំងអស់​ពុំ​មានន​រណា​ម្នាក់​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​អ្វី​ឡើយ ហើយ​រហូតដល់​រសៀល​ថ្ងៃកើតហេតុ​នេះ​ ពួកគេ​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ប្រមោយ។

លោក​អធិការ​បាន​បញ្ជាក់​ចុងក្រោយ​ថា ករណី​សិស្ស​ដួល​សន្លប់​នេះ​មានចំនួន២​ថ្ងៃ​មកហើយ​ ដោយ​ម៉ោង​៨​ទៅ​៩​ព្រឹក​នោះ​មាន​សិ​ស្ស​ស្រីៗ​ដួល​សន្លប់​០៥​នាក់​ និង​ថ្ងៃ​បន្ទាប់​មាន​ចំនួន​១៣​នាក់ សរុប​ទាំងអស់​១៨​នាក់ មកទល់ល្ងាចនេះ​ជនរងគ្រោះ​បាន​ធូរស្បើយ​ហើយ​។

បើតាមប្រភព​បាន​ឲ្យ​ដឹង​ថា ដោយសារ​ពួកគេ​ហូប​ចំណីអាហារ​និង​ដេក​មិន​គ្រប់គ្រាន់ ហើយ​មានរឿង​អ​បិ​យ​ជំនឿ​ពី​លោកគ្រូ​អ្នកគ្រូ​​ថា រៀងរាល់ឆ្នាំ​នៅ​ក្នុង​ខែ​១២ ត្រូវ​សែនព្រេន​ឲ្យ​ម្ចាស់​ទឹក​ម្ចាស់​ដី​នៅក្នុង​សាលា​ តែ​ឆ្នាំនេះ​រហូតដល់​ខែ​០២​នេះ​មិនទាន់​សែនព្រេនទេ លុះដល់ថ្ងៃកើតហេតុ​ក៏​កើតមានរឿង​ដួលសន្លប់​តៗគ្នាបែប​នេះទៅ​៕

Related Articles

Back to top button