ព័ត៌មានជាតិ

ដីលោក ឈួរ ច័ន្ទឌឿន ចំនួន២១កន្លែងប្រគល់ជូនរដ្ឋវិញ និង១កន្លែងទៀតប្រគល់ជូនម្ចាស់ដើមវិញ!

(ភ្នំពេញ)៖ ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង បានរងបណ្ដឹងច្រើនជាងគេ ក្នុងនោះសុទ្ធសឹងតែជាករណីដីធ្លីទាំងអស់!។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អង្គភាពប្រឆាំងអំពើពុករលួយ ACU នៅថ្ងៃទី២៩.០៧.២០២២។

ក្នុងនោះ ដីរបស់ឈួរ ច័ន្ទឌឿន ចំនួនសរុប២២កន្លែងត្រូវបានដកហូត ដោយ២១កន្លែង យកមកជូនរដ្ឋវិញ និង១កន្លែងទៀត ប្រគល់ជូនម្ចាស់ដើមវិញ។

  1. ជុំវិញរឿងរ៉ាវនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។
    បានចេញបទបញ្ជា យ៉ាងម៉ឺងម៉ាត់ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តនានា ។
    ដែលជាប់”បឹងទន្លេសាប”ត្រូវទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទយកដីនៅតាមមាត់”បឹងទន្លេសាប”ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង ។
    ខណៈលោក ឈួរ ច័ន្ធឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង ក៍ជាប់ពាក់ព័ន្ធក្នុងការរំលោភយកដី”បឹងទន្លេសាប”ចំនួន២.០០០ហិកតា នៅស្រុកកំពង់លែងផងដែរ៕សហការី

Related Articles

Back to top button