ព័ត៌មានជាតិ

ឯកឧត្តម សិទ្ធិ ឡោះ ប្រធានគណៈកម្មការ ខ ២៧ បានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំ ស្តីពីការអនុវត្តន៍ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ស្រុក ខណ្ឌ នៅសាលប្រជុំគណបក្សស្រុកស្វាយចេក

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃ០៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មការ ខ ២៧ បានដឹកនាំក្រុមការងារចុះជួយឃុំចំនួន៤របស់ស្រុកស្វាយចេក ចំនួន ២៧នាក់ចូលរួមកិច្ចប្រជុំ ស្តីពីការអនុវត្តន៍ផែនការឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ខណ្ឌ នៅសាលប្រជុំគណៈកម្មាធិការបក្សស្រុកស្វាយចេក។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈើយ ចាន់ណា ប្រធានគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងបានចូលរួមជាគណៈអធិបតីដោយ ឯកឧត្តម សេង ស៊ីណារិន អនុប្រធានគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧
ឯកឧត្តម អ៊ុង សំអាត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្វាយចេក ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារចុះជួយស្រុកស្វាយចេក និង លោក លោកស្រី ប្រធាន អនុប្រធានបក្សស្រុក ប្រធានបក្សឃុំ ប្រធានបក្សភូមិ និងសមាជិកសមាជិកាសរុបចំនួន១១៤នាក់៕

Related Articles

Back to top button