ព័ត៌មានជាតិ

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានបញ្ជាកម្លាំងចុះធ្វើការឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធករណី​ រំលោភលើទំនុកចិត្ត​ !!!!!

(ខេត្តបន្ទាយមានជ័យ​)​កម្លាំងអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ ឃាត់ខ្លួនជនសង្ស័យ ម្នាក់លើករណី​ រំលោភលើទំនុកចិត្ត​ ដោយយោងតាមបណ្តឹងរបស់ក្រុមហ៊ុន​ ដែលប្រព្រឹត្តកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ដេីម្បីយកមកសួនាំ​ នៅមូលដ្ឋានអាវុធហត្ថក្រុង​ ចាត់ការតាមនីតិវិធី។ លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានឱ្យដឹងថា​ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ឈ្មោះ គង់ វណ្ណរ៉ា ភេទប្រុស អាយុ៤២ឆ្នាំ ជាប្រធានក្រុមហ៊ុនសន្តិសុខឯកជនឈ្មោះ ស៊ីឃ្យូរីធីហ្គាដ ៨៨៨៨ បានប្ដឹងចោទប្រកាន់ទៅលើឈ្មោះ អ៉ីម ធារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកចាត់ការទូរទៅក្នុងក្រុមហ៊ុន ថា បានយកប្រាក់របស់ក្រុមហ៊ុន អស់ចំនួន៣០,០០០បាត(បីម៉ឺនបាត)ប្រាក់ថៃ និងប្រាក់ដុល្លារចំនួន៣,៤៥៥$(បីពាន់បួនរយហាសិបប្រាំ)ដុល្លារអាមេរិក។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បានបន្តថា​ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការ និងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៉ីម ធារ៉ា មានទីកន្លែងកំណើតភូមិអំពិលលើ ឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ មកកាន់មូលដ្ឋានដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។
យោងតាមចម្លេីយសារភាពរបស់ជនសង្ស័យ​ថា ខ្លួនជាបុគ្គលិកនៅក្រុមសន្តិសុខឯកជនឈ្មោះ ស៊ីឃ្យូរីធីហ្គាដ​ ៨៨៨៨ មានតួនាទីជាអ្នកចាត់ការទូទៅនៅក្នុងក្រុមហ៊ុន ហើយត្រូវបានក្រុមហ៊ុនមានការជឿទុកចិត្ត ហើយឱ្យខ្លួនដើរប្រមូលប្រាក់ពីអតិថិនជន បានប្រាក់បាតចំនួន៣៥,០០០បាត(បីម៉ឺនប្រាំពាន់)បាត និង ប្រាក់ដុល្លារជាង ៦,០០០$(ប្រាំមួយពាន់)ដុល្លារអាមេរិក។ ក្នុងនោះខ្លួនបានដកប្រាក់របស់ក្រុមហ៊ុនអស់ចំនួន ៣០,០០០បាត(បីម៉ឺន)បាត និងប្រាក់ដុល្លារចំនួន៣,៤៥៥$(បីពាន់បួនរយហាសិបប្រាំ) ដុល្លារអាមេរិក ដេីម្បីយកទៅប្រើការដូចជា បង់ដី និងបង់រំលោះឡានជាដេីម។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសបានប្រាប់ឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​អនុវត្តតាមនីតិវិធី ហើយនៅរសៀលថ្ងៃអង្គារ ទី១៩ ខែកក្កដា​ ឆ្នាំ​២០២២នេះ ៕

Related Articles

Back to top button