ព័ត៌មានជាតិ

ដឹងមូលហេតុ ដែលនាំអោយជនដៃដល់ ជិះឡានតាមទៅបាញ់ ជនរងគ្រោះ បំណងសម្លាប់ចោល នៅផ្លូវជាតិលេខ៣ ហើយ

ដឹងមូលហេតុ ដែលនាំអោយជនដៃដល់ ជិះឡានតាមទៅបាញ់ ជនរងគ្រោះ បំណងសម្លាប់ចោល នៅផ្លូវជាតិលេខ៣ ហើយ

ភ្នំពេញ ៖ ករណីបុរសម្នាក់ បានបើករថយន្ត ទៅកាក់់ពីមុខរថយន្ត របស់ជនរងគ្រោះ ហើយទញកាំភ្លើង បាញ់សន្ធាប់ ទៅលើជនរងគ្រោះ ចំនួន៣ គ្រាប់ បណ្តាលអោយរងរបួសធ្ងន់ នោះ គឺបណ្តាលមកពី ជនដៃដល់ ខឹងទៅលើជនរងគ្រោះ មិនព្រមបង្វិលលុយ ថ្លៃទំនិញ អោយរូបគេ។ ជនសង្ស័យឈ្មោះ ឌីត និមល អាយុ៣៥ឆ្នាំ ជាអាជីវករ បោះដុំប៊ីចេង។ ជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន នៅម៉ោងជាង១១ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ស្ថិតតាមផ្លូវឧកញ៉ាឌួង ងៀប កែងផ្លូងវែងស្រេង ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបានព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

Related Articles

Back to top button