ព័ត៌មានជាតិ

សិស្សសាលា៥នាក់ រួមនឹងអ្នកបើកបររឺម៉កម៉ូតូបានរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តដឹកទំនិញក្រឡាប់សង្កត់

កំពត៖ យោងតាមការឱ្យដឹងពីសមត្ថកិច្ចឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត បានឱ្យដឹងថា នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅចំណុចខាងកើតប្រឡាយចំងាយ ៥០ម៉ែត្រ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៣-១៣៤ ស្ថិតក្នុងភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត នៅលើផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ រវាងរថយន្ត និងម៉ូតូសណ្តោងរឺម៉កមានទិសដៅស្របគ្នាពីកើតទៅលិច។

រថយន្តបង្កម៉ាក អ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-9935 បើកបរក្នុងទិសពីកើតទៅលិច លុះដល់ចំណុចកើតហេតុបានបើកបុករ៉ឺម៉កដែលបើកស្របទិសគ្នាពីក្រោយពេញទំហឹង បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងសង្កត់លើរឺម៉ក។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបររឺម៉កម៉ូតូមានឈ្មោះ ជ័យ ចូ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិទ្វារថ្មី ឃព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត(រងរបួសធ្ងន់)។ ចំណែកអ្នករួមដំណើរក្នុងរឺម៉កម៉ូតូ មានចំនួន ៥នាក់ ដែលជាសិស្សសាលាមានអាយុ១៦ឆ្នាំចុះ បានរងរបួសធ្ងន់។ ក្រោយសមត្ថកិច្ចអន្តរាគមន៍ដោយប្រើរថយន្តស្ទូច ដើម្បីយកអ្នកដែលកៀបជាប់ដោយរថយន្ត ភ្លាមៗនោះអ្នករបួសទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

  • សមត្ថកិច្ខបានបន្ថែមទៀតថា រឺម៉កម៉ូតូបានខូចខាតធ្ងន់ធ្ងរ ព្រមទាំងរថយន្តបង្ក ត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលព្រៃថ្នង ដើម្បីរង់ចាំការដោះស្រាយ និងចាត់ការតាមនីតិវិធីច្បាប់នៅពេលក្រោយ៕

Related Articles

Back to top button