ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូទៅដល់កោះបាលី នៃប្រទេសឥណ្ឌូនេស៊ីប្រកបដោយសុវត្តិភាព
នៅវេលាម៉ោង ៥:៤០នាទីល្ងាច ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរទៅកាដល់ហោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្តិភាពហើយ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ G20
ដំណើរអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីមន្ត្រីថ្នាក់ដឹកនាំនៃប្រទេសឥណ្ឌូនេស៊ី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី និងមន្ត្រីសំខាន់ៗជាច្រើនទៀត៕