បង្ក្រាបបទល្មើសនេសាទនៅស្រុកឯកភ្នំ ខេត្តបាត់ដំបងបំផ្លាញចោលសាច់មង និងអ៊ុយលូស្បៃមុងជិត ៣០០០ម៉ែត្រ
បាត់ដំបង៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះជីវាំង សហការជាមួយកម្លាំងចម្រុះនៅទីបញ្ជាការស្រាលថ្នាក់ខេត្តឈរជើងនៅចំណុចកំពង់ភ្លុក បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងបឹងទន្លេសាប ក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំចំនួន ២គោលដៅ ដោយបានបំផ្លាញចោលនូវឧបក្រណ៍បទល្មើសនេសាទជាច្រើន នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមរបាយការរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ក្នុងរបាយការណ៍បានបញ្ជាក់ថា នៅគោលដៅទី១ ចំណុចកោះផ្ទោល អូរអំបិល ក្បាលស្រែ ក្នុងតំបន់អតីតឡូត៏នេសាទលេខ៣ កម្លាំងជំនាញបានកាប់បំផ្លាញកំទេចចោលសាច់មងប្រវែង ១,៦០០ម៉ែត្រ ឡុកសំរាប់ត្រីចំនួន ១០គ្រឿង និងបង្គោលចំនួន ២០០ដើម និងគោលដៅទី២ នៅចំណុចក្រឡុកអាសារ៉ាយ ព្រែកស្ពត តំបន់អភិរក្សអតីតឡូតិ៍នេសាទលេខ ២ ខេត្តបាត់ដំបង។
ក្រៅពីនេះកម្លាំងសមត្ថកិច្ចក៏បានកាប់បំផ្លាញកម្ទេចចោល អ៊ុយលូស្បៃមុងចំនួន ១៥មាត់សាច់របាំងប្រវែង ៧៥០ម៉ែត្រ សាច់មងប្រវែង ៦០០ម៉ែត្រ ឡុកសម្រាប់ត្រី ៣គ្រឿង និងបង្គោចំនួន ១៨០ដើម៕