Uncategorized

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ក្រុងប៉ោយប៉ែត បើកកិច្ចប្រជុំរកដំណោះស្រាយ រឿងទំនាស់ដីធ្លី នៅភូមិចាន់គីរី សង្កាត់ប៉ោយ ប៉ែតក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត៖ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ក្រុងប៉ោយប៉ែត.លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីរកដំណោះស្រាយរឿងទំនាស់ដីធ្លី រវាងភាគី(ក) និងភាគី(ខ) នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យមួយរូប. កម្លាំងអាវុធហត្ថក្រុង.កម្លាំងសមត្ថកិច្ចនគរបាលក្រុង.ក្រុមការងាររដ្ឋបាលក្រុង.លោកមេភូមិចាន់គីរី.វត្ដមានភាគី(ក)មួយរូប.មេធាវីតំណាងមួយរូប.តំណាងខាងភាគី(ខ)បីរូប រួមនិងប្រជាពលរដ្ឋភាគី(ខ) ប្រមាណ៣០នាក់ បានចូលរួមរកការដោះស្រាយក្រៅប្រព័ន្ធតុលាការ នៅក្នុងសាលប្រជុំសាលាក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤៊


ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានមានប្រសាសន៍ថា បើបងប្អូនព្រមទទួលយក
នូវការដោះស្រាយក្រៅប្រព័ន្ធតុលាការ សូមភាគីទាំងសងខាង ផ្អាក់សកម្មភាពនានាសិន ក៏ដោយសារភាគី(ក)មានប្លង់កម្មសិទ្ធិកាន់កាប់ដីដែលកំពុងមានទំនាស់នៅភូមិចាន់គីរី។ រីឯខាងតំណាងភាគី(ខ) គ្មានឯកសារយោងគ្រប់គ្រាន់នោះទេ ដោយគ្រាន់តែ យកឈ្មោះបុគ្គលម្នាក់មកអំណាស់អំណាង មិនតែប៉ុណ្ណោះថែមទាំងហ៊ានចែកដីនោះទៅអោយប្រជាពលរដ្ឋប្រមាណ២០គ្រួសារជាងផងដែរ ដោយគ្មានការចូលរួមពីសំណាក់អាជ្ញាធរដឹងឮនោះទេ នេះក៏ជាអំពើមួយមិនស្របច្បាប់ផងដែរ។


ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានមានប្រសាសន៍ គ្រាន់រំលឹកដល់តំណាងភាគី(ខ)ថា កាលអំលុងប៉ុន្មានខែមុន នៅខេត្តកំពង់ស្ពឺ មានឧកញ៉ាម្នាក់ ដែលហ៊ានចែកដីឲ្យប្រជាពលរដ្ឋ ដោយអះអាងថាជាដីរបស់ខ្លួន និងដោយគ្មានអាជ្ញាធរមានសមត្ថកិច្ចដឹងឮ ចង់ក្រោយត្រូវជាប់គុក។ ចឹងសូមអោយតំណាងភាគី(ខ) ស្នើអោយប្រជាពលរដ្ឋរុះរើខ្ទមចេញវិញសិន ក្នុងរយៈពេលមួយសប្តាហ៍ និងសូមស្នើឲ្យបុគ្គលដែលអះអាងថាខ្លួនជាម្ចាស់ដីព្ជាប់ជាប់នូវឯកសារ យកមកដោះស្រាយគ្នារវាងភាគីទាំងសងខាងដោយសន្តិវិធីនៅពេលក្រោយបន្ត ដើម្បីអោយដឹងច្បាស់ថាដីនោះ ជាដីភាគីខាងណាអោយពិតប្រាកដ ហើយខ្ញុំក៏ចូលរួមអបអរដល់ម្ចាស់ដីដែហ៊ានបរិចាកចែកដីទៅអោយទៅប្រជាពលរដ្ឋដែលកំពុងមានវត្តមានចូលរួមនៅក្នុងអង្គប្រជុំនេះផ្ទាល់ផងដែរ។

សូមបញ្ជាក់ជូនប្រិយមិត្តផងដែរថា៖ ការបើកកិច្ចប្រជុំបន្ទាន់នៅព្រឹកនេះផងដែរ ភាគី(ក) និងភាគី(ខ) ព្រមព្រៀងគ្នាទទួលយកនូវប្រសាសន៍ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន មិនត្រឹមប៉ុណ្ណោះនោះទេ ភាគី(ខ) ក៏ព្រមធ្វើកិច្ចសន្យា ផ្អាក់ការសាងសង់បន្ត និងអោយប្រជាពលរដ្ឋដែលបានសាងខ្ទមនិងផ្ទះប្រមាណ២០ខ្នងជាង រុះរើចេញផងដែរ។ លើសពីនេះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានជួយឧបត្ថម្ភថ្លៃការរុះរើផ្ទះ ក្នុងមួយខ្នងផ្ទះ ១០ម៉ឺនរៀល ដែលជាថវិកា ឯកឧត្តមបណ្ឌិត ផ្ទាល់ផងដែរ៕

Related Articles

Leave a Reply

Back to top button