Uncategorized

ប្រតិភូស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញធ្វើទស្សនកិច្ចផ្លូវការរយះពេល៣ថ្ងៃនៅប្រទេសវៀតណាម!!!

 

វៀតណាម៖លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ តំណាងលោកឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញធ្វើទស្សនកិច្ច នៅប្រទេសវៀតណាម រយះពេល៣ថ្ងៃ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ប្រតិភូប្រទេសកម្ពុជា ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងគណ:ប្រតិភូរដ្ឋបាលខេត្ត
បន្ទាយមានជ័យ អញ្ជើញជួបពភាក្សាការងារស្តីពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការ សួរសុខទុក្ខនិងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ ប្រពៃណីវៀតណាម ជាមួយសមភាគីឯកឧត្តមលឺ ក្វាងងឺយ (Lu Quang ngoi) ប្រធានគណ:កម្មាធិការប្រជាជនខេត្តវិញឡុងនិងថ្នាក់ដឹកនាំមន្ទីរអង្គភាព នៅសាលាខេត្តវិញឡុង។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី និង លោកលោកលឺ ក្វាងងឺយ បានប្តេជ្ញាថា នឹងបន្តពូនជ្រុំចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរដូចដែលមានចែងក្នុងស្មារតីខ្លឹមសារនៃអនុស្សារណ:យោគយល់គ្នាដែលបានចុះហត្ថលេខាលើកទី១កាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០១២និងលើកទី២ កាលពីថ្ងៃទី០៥ខែតុលាឆ្នាំ២០១៧ កន្លងមក។ ហើយគ្រោងបន្តចុះហត្ថលេខា១លើកទៀតសម្រាប់អនុវត្តពីឆ្នាំ២០២៣-២០២៦ ៕

Related Articles

Back to top button