Uncategorized

បានភ្លៀង១មេ រន្ទះបាញក្របីរបស់កសិករជាអ្នកភូមិរពាក់ស្រុកព្រះនេត្រព្រះ ងាប់៦ក្បាល

បន្ទាយមានជ័យ :
គ្រោះរាំងស្ងួតបង្កឡើងដោយធម្មជាតិគៃកូនរដូវប្រាំងបានអូសបន្លាយជាង១ខែហើយ។
មកទល់ពេលនេះ បានភ្លៀង១មេរាងសើមជោគដីត្រង់កន្លែងខ្លះដែរ។
ប៉ុុន្តែនៅវេលាម៉ោង៤និង៣៣នាទី ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៤ បែរជាមានគ្រោះរន្ទះបាញក្របីរបស់កសិករជាអ្នកភូមិរពាក់ឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ងាប់រដូករណែលក៦ក្បាល។

នេះបើតាមលោកវរសេនីយ៍ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះប្រាប់សារព័ត៌មានថ្ងៃទី១២ខែកញ្ញា។

គឺមានភ្លៀងធ្លាក់ជាបង្គួរ លាយឡំខ្យល់ ផ្គរ រន្ទះ ហើយបណ្តាល មានរន្ទះបាញ់ស្លាប់សត្វក្របីចំនួន៦ក្បាលក្នុងឈ្មោល៤ក្បាល ញី២ក្បាល ចម្ងាយប្រហែល៣០០ម៉ែត្រខាងលិច ។
ម្ចាស់ក្របីមានឈ្មោះ សែម វែង និងប្រពន្ធឈ្មោះ ម៉ៅ ប៉ាក់ រស់នៅភូមិ រពាក់ ឃុំឈ្នួរមានជ័យ ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ករណីរន្ទះបាញ់នេះ ប៉ះពាល់តែក្របី៦ក្បាល មិនប៉ះពាល់ផ្ទះសម្បែងនិងជីវិតមនុស្សទេ ៕

Related Articles

Leave a Reply

Back to top button