Uncategorized

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោកស្រី បានចូលរួមដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃដែរគង់ចាំវស្សា អស់ត្រីមាស នៅក្នុងពុទ្ធសីមា វត្ត និមិត្ត សុធីរាម (កូនដំរី)

ក្រុងប៉ោយប៉ែត : ថ្ងៃសុក្រ ១៥ កើត ខែកត្តិក
ឆ្នាំរោង ឆស័ក ពស ២៥៦៨ត្រូវនឹងថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2024 នេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត . និងលោកស្រី លោក ឈាន ចំរើន ប្រធានក្រុមប្រឹក្សា និងលោកស្រី លោក ព្រហ្ម ពិសិដ្ឋ អធិកានគរបាលក្រុងប៉ោយប៉ែត លោក តាន់ គឹមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុង រួមទាំងក្រុមការងារ លោកតាអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត បានរួមគ្នា ដង្ហែ អង្គកឋិនទានសាមគ្គីដើម្បីបំពេញកឋិនត្ថារកិច្ចតាមព្រះវិន័យ ដែលព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅក្នុងពុទ្ធសីមាវត្ត និមិត្តសុធីរាម (កូនដំរី) សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បន្ទាប់ពីបាន​ដង្ហែរអង្គក​ឋិនទានព័ន្ធជុំវិញ​ព្រះហារ​បី​ជុំរួច​ម​ក លោកអភិបាលក្រុងប៉ោយប៉ែត និង ក្រុមគ្រួសារ ក៏​បាន​រៀបចំធ្វើកិ​ច្ចនៅ​ក្នុ​ង​ព្រះវិហារ​ តាមប្រពៃណី​ទំនៀម​ទំលាប់​ព្រះ​ពុទ្ធសាសនា ​ក្នុង​នោះដោ​យ​បាន​នាំ​យក​នូវ​គ្រឿង​បរិក្ខា និងត្រៃចីវរ​ ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​កាល​ត្រីមាស ផងដែរ ដើម្បី​ព្រះសង្ឃក្រាលគ្រង និង​អនុមោទ​នា​ យកផល្លា​និសង្ឃ​តា​មសទ្ធាជ្រះថ្លា​។ នេះគឺ​ជា​អង្គកឋិន​ ដែលលោក អភិបាលក្រុង ក្រុមគ្រួសា និងក្រុមការងារ ដង្ហែអង្គក​ឋិនទានទៅ​វេរ​ប្រគេន​ដ​ល់ព្រះ​សង្ឃ​នោះ ​ដើម្បីជួយ​ទ្រទ្រង់ក្នុង​ការ​កសាង​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​ ឲ្យ​មា​នការ​រីក​ចម្រើនផងដែរ

Related Articles

Back to top button