Uncategorized

រថយន្ត​បុក​រះ​ម៉ូតូ​៣​គ្រឿង​ ឆក់ជីវិតមនុស្ស៣នាក់់នៅក្រុងសិរីសោភ័ណ..

បន្ទាយមានជ័យ៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់បានស្លាប់ ខណៈ២នាក់់ទៀតរងរបួសត្រូវបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយជួបហេតុកាណ៍រថយន្តបុករះម៉ូតូ៣គ្រឿងពីក្រោយទាំងកំរោល បង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី០៧កញ្ញា ឆ្នាំ២០២៤ នៅចំណុចសាលាអ៊ិនតាំ ស្ថិតភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរកើតឡើងបណ្តាលឱ្យស្លាប់មនុស្ស៣នាក់់នៅនឹងកន្លែង និងមានអ្នករងរបួសធ្ងន់២នាក់់ជាបុរសអាយុចន្លោះ២០ទៅ៣០ឆ្នាំ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ​ ខណៈករណីគ្រោះចរាចរនេះ អាជ្ញាធរនៅមិនទាន់អាចលម្អិតព័ត៌មានបាននៅឡើយទេ។ យ៉ាងណាជនរងគ្រោះជិះម៉ូតូ៣គ្រឿងមានម៉ាកហុងដាឌ្រី ពាក់ស្លាកលេខបន្ទាយមានជ័យ ១Q-៦៩៣៧ និងម៉ូតូគ្លីគពណ៌សពាក់ស្លាកលេខបាត់ដំបង ១AD-៥៧៥៩ និងម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅដែលត្រូវរថយន្ត១គ្រឿងមិនស្គាល់ម៉ាក់ និងស្លាកលេខបុករះនៅលើដងផ្លូវជាតិលេខ៥ ឯរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោលភ្លាមៗ។


ក្រោយកើតហេតុ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានចុះមកជួយសម្រួលចរាចរ និងបានពិនិត្យធ្វើកំណត់ហេតុ ដើម្បីប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូជនរងគ្រោះទាំង៣គ្រឿង ត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីស្រាវជ្រាវរកចាប់រថយន្តដែលបង្កមកអនុវត្តតាមច្បាប់៕

Related Articles

Leave a Reply

Back to top button