រថយន្តពិធីការរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច រត់មុនក្បួនប្រតិភូរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន បុ.ក ជាមួយរថយន្តបែនដឹកដីនៅក្រុងសិរីសោភ័ណបង្ករបួស៣នាក់
បន្ទាយមានជ័យ ÷រថយន្តពិធីការរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច រត់មុន ក្បួនប្រតិភូរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទាបានបុកគ្នាជាមួយរថយន្តបែនដឹកដីនៅបង្ករបួស៣នាក់ ក្នុងនោះម្នាក់ជាក្មួយស្រីនិងជាពិធីការរបស់លោកជា សុមេធី រដ្ឋមន្ត្រី ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣៦នាទីរសៀលថ្ងៃទី២០ខែសីហាឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ៥៦ ចំណុចខាងត្បូូងសាលាក្រុងជាង៣០០ម៉ែត្រក្នុងភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។
បើតាមប្រភពព័ត៌មាននាកន្លែងកើតហេតុបានអោយសារព័ត៌មានដឹងថា: មុនកើតហេតុរថយន្តទូរនាំមុខក្បួនប្រតិភូរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចម៉ាកហ៊ីយាន់ដាយស្តារា(Hyundai Staria) ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ២CC១៨២៨ បើកបរយ៉ាង រត់មពីមុខក្បួនប្រតិភូក្នុងទិសដៅពីត្បូងទៅជើង។
ខណ:នោះ ក៏មានរថយន្តបែនដឹកដីកង់១០ ១គ្រឿងម៉ាកអ៊ីស៊ុយស៊ុយ(IZUZU) ពាក់ស្លាកលេខភ្នំពេញ៣A៨២៩៧ បើកបរពីទិសខាងជើងទៅត្បូង(ច្រាសទិសគ្នា) ក៏បុកគ្នាស្ទើរចំពីមុខពេញទំហឹង។គឺនៅត្រង់ទីតាំងឃើញកង់ខាងមុខរថយន្តទាំងពីរភាគីបានជ្រុលហួសទៅគន្លងផ្លូវរបស់ខ្លួនរៀងៗខ្លួន។
រថយន្តទូរបានផ្ទុះពោងកៅអីមុខទាំងអស់និងខូចខាតផ្នែកខាងមុខស្តាំងនិងចំហៀងយ៉ាងធ្ងន់ធ្ងរ។ឯរថយន្តធំខូចខាតមធ្យមផ្នែកក្បាលឆ្វេង។
អ្នកបើកបររថយន្តធំម៉ាកអីស៊ុយស៊ុយទំនងជាអត់រងរបួស បានចុះរត់គេខខ្លួន។ ចំណែករថយន្តរត់ទូរម៉ាកហ៊ីយាន់ដាយស្តារា(Hyundai Staria) បើកបរដោយឈ្មោះគឹម វ៉ាន់ឆៃភេទប្រុស អាយុ៣០ឆ្នាំប្លាយបានរងរបួសស្រាល។
រថយន្តនេះ មានអ្នកជិះ៥នាក់។
ក្នុងនោះលោកស្រីជា គឹមធិបតី អាយុខ្ទង់ជាង២០ឆ្នាំ ជាក្មួយស្រីនិងជានាយិការពិធីការលោកជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទារ បានរងរបួសធ្ងន់ត្រង់ជង្គង់និងម្នាក់ទៀតឈ្មោះជា ស្រីណែត ជាក្រុមការងារ បានរងរបួសស្រាល ។
ជនរងគ្រោះរបួសត្រូវបានក្រុមការងារក្នុងក្បួនប្រតិភូដឹកយកទៅសង្គ្រោះ ព្យាបាលបឋមដំបូងនៅគ្លីនិកទេវិន្តរក្សាសុខ ក្រុងសិរីសោភ័ណ មុននឹងដឹកបន្តទៅមន្ទីរពេទ្យ។
បើតាមតៃកុងរថយន្តរត់ទូរបានប្រាប់សារព័ត៌មានថា : ពេលនោះប្រញាប់ណាស់ ក៏នៅពីរថយន្តធំមកច្រាសទិសបានរេចង្កូតចូលគន្លងស្តាំរបស់ខ្លួន។ហេតុនេះ ខ្លួនក៏សម្រេចកាចចង្កូតគេមកគន្លងផ្លូវខាងឆ្វេង ដើម្បីកុំអោយបុកចំពីមុខពេក ។ហេតុនេះក៏បណ្តាលអោយរថយន្តបុកបញ្ឆិតក្បាលគ្នាពេញទំហឹង។
ចំណែកភាគីរថយន្តធំ មិនមានការអះអាងទេ ដោយសារតែកុងបានគេចខ្លួនទៅហើយ។
មានសមត្ថកិច្ចនគរបាលចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តនិងលោកវរសេនីយ៍ស៊ី ឌី អធិការនឍអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ព្រមទាំងកម្លាំងបានចុះបន្ទាន់ទៅទីកើតហេតុដើម្បីសម្រួលការជួយសង្គ្រោះ បង្ការ រក្សាសណ្តាប់ធ្នាប់និងសុវត្ថិភាព។
ទោះយ៉ាងណា លោកគី មករា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យអោយដឹងថា : ករណីនេះ កំពុងត្រួតពិនិត្យ វាស់វែងនិងស្ទូចយកចេញនូវរថយន្តរងគ្រោះ។ ក្នុងជាក់ស្តែងឃើញរថយន្តធំបានរំលោភទៅលើគន្លងផ្លូវរបស់រថយន្តរត់ទូរច្រើនជាង ។
សូមបញ្ជាក់ថា ក្បួនរថយន្តប្រតិភូលោកជា សុមេធី.រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទារ បានធ្វើដំណើរទៅកាន់ភូមិពង្រសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យដើម្បីធ្វើកម្មវិធីប្រគល់ផ្ទះ១ខ្នងដល់គ្រួសារអតីតយុទ្ធជននិងចែកអំណោយដល់ពលរដ្ឋមួយចំនួន។
ពីធីនោះ មានការអញ្ជើញចូករួមពីសំណាក់លោកអ៊ុំ រាត្រី អភិបាលខែតហតបន្ទាយមានជ័យផងដែរ ។
តមក ប្រតិភូនេះ ត្រូវបន្តដំណើរទៅក្រុងសិរីសោភ័ណនិងប៉ោយប៉ែត ដើម្បីរងចាំធ្វីពិធីប្រាកាសសមាសភាពសាខាមូលនិធីជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនិងសំណេះសំណាលជាមួយមន្ត្រីរាជការនិងថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ចខេត្ត,សាខាមូលនិធីជាតិជំនួយសង្គមនិងសាខាមូលនិធីជពិការខេត្តបន្ទាយមានជ័យ នៅមន្ទីរនិងនៅមណ្ឌលសំចត ក្រុងប៉ោយប៉ែត ៕