កក្កដា សោភ័ណ្ឌ ត្រូវភេទទីបីដូចគ្នាវាយក្បាលបែក នឹងស្បែកជេីង នៅហាងផឹកស៊ី…
ភ្នំពេញ ៖ កក្កដា សោភ័ណ្ឌ បានរងរបួសបែកក្បាល ក្រោយភេទទីបីដូចគ្នាយកស្បែកជើងវាយក្បាលនៅហាងផឹកស៊ីមួយកន្លែង នៅវេលាម៉ោង ១០:៣០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ត្រង់ ចំណុច ហាងផឹកស៊ីមួយកន្លែង តាមបណ្ដោយផ្លូវសុធារស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ភ្នំពេញ ៖ កក្កដា សោភ័ណ្ឌ បានរងរបួសបែកក្បាល ក្រោយភេទទីបីដូចគ្នាយកស្បែកជើងវាយក្បាលនៅហាងផឹកស៊ីមួយកន្លែង នៅវេលាម៉ោង ១០:៣០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ត្រង់ ចំណុច ហាងផឹកស៊ីមួយកន្លែង តាមបណ្ដោយផ្លូវសុធារស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោង តាមប្រភពព័ត៌មានពី កក្កដា សោភ័ណ្ឌ ដែលមហាជនទូទៅបានស្គាល់លើបណ្ដាញសង្គម បានឲ្យដឹងថា ដំបូងឡើយខ្លួនរួមជាមួយ នឹងមិត្តភក្កិ បានទៅហាងផឹកស៊ីមួយកន្លែង តាមបណ្ដោយផ្លូវសុធារស់ នៅពេលដែលកំពុងដើរចូលហាង ក៏មានមនុស្សធ្លាប់ស្គាល់គ្នាចំនួន ៣នាក់ ដែលជាភេទទីបីដូចជាខ្លួនដែរ បានហៅទៅផឹកស្រានៅតុរបស់គេ នៅពេលដែលកំពុងជល់កែវសប្បាយក្អាកក្អាយ ស្រាប់តែមានមិត្តភក្កិរបស់ជនសង្ស័យម្នាក់ទៀត បានធ្វើឲ្យទាក់ដៃមិត្តភ័ក្រ្តម្នាក់ទៀតជ្រុះទូរស័ព្ទបែកចំនួន ១គ្រឿង ហើយក៏ត្រូវជនសង្ស័យទាលុយពីខ្លួនចំនួន ៥០ដុល្លា ប៉ុន្តែដោយខ្លួនមិនបានធ្វើទើបមិនព្រមសងលុយ។ ខណៈ ពេល នោះ ពួកគេទាំង ៣នាក់ បានប្រើអំពេីហិង្សាមកលើខ្លួន ដោយយកដៃវាយរួមជាមួយនឹងស្បែកជើងវៃក្បាល បណ្ដាលបែកហូរឈាម រួចពួក គេ គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
អតីតអ្នកធ្លាប់បួសជាសង្ឃរូបនេះ បានបន្តទៀតថា កាលពី ២ ឆ្នាំមុន ខ្លួនក៏ធ្លាប់ត្រូវក្រុមនេះវាយដំច្រំធាក់ម្ដងរួចមកហើយ នៅសួនច្បារវត្តបុទម ដោយមិនដឹងមូលហេតុ តែពេលនោះខ្លួនមិនបានដាក់ពាក្យបណ្ដឹងទេដោយសារតែមើលឃើញស្ថានភាពជីវភាពរបស់ពួកគេមានការខ្វះខាតខ្លាំងពេក។ ក្រោយពីកើតហេតុ កក្ក ដា សោភ័ណ្ឌ បានទៅដាក់ពាក្យបណ្ដឹង ស្វែងរកយុត្តិធម៌នៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ទន្លេបាសាក់ ដើម្បីឲ្យសមត្ថកិច្ចស្វែងរកជនដៃដល់ មកផ្តន្ទាទោសតាមច្បាប់។
យោងតាមប្រភពព័ត៌មាន ពីមហាជនបានឱ្យដឹងថា ករណីប្រើប្រាស់ហិង្សាលើ កក្កដា សោភ័ណ្ឌ អាចបណ្ដាលមកពីការដណ្ដើមសង្សារគ្នា ដែលជាបុរសក្មេងក្មេង ពីព្រោះកន្លងមកភាគីទាំងពីរតែងតែផ្ចាញ់ផ្ចាល់គ្នារឿង ប្រុសក្មេងនេះ