Uncategorized

កម្លាំងនគរបាលប៉ោយប៉ែត បង្ក្រាបបទល្មើសគ្រឿងញៀន៦ករណី ឃាត់ខ្លួនជនសង្ស័យ២៤នាក់…

បន្ទាយមានជ័យ៖ កម្លាំងនគរបាលបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួន២៤នាក់និងគ្រឿងញៀនមួយចំនួនត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។
លោកវរសេនីយ៍ទោ កែវ ដូល អធិការរងនគរបាលកក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរយៈពេល២ថ្ងៃឃាត់ខ្លួនជនសង្ស័យប្រុស/ស្រីចំនួន២៤នាក់ក្នុងនោះស្រី២នាក់និងរឹបអូសវត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន២៧កូនថង់និងយ៉ាម៉ាគ្រាប់ចំនួន៤១៣គ្រាប់ដែលបង្ក្រាបចំនួន៦ករណីដោយឡែកគ្នារយៈពេល២ថ្ងៃ។

លោកបានបញ្ជាក់ថា៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនសង្ស័យ២នាក់ និងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន១ថង់និងគ្រឿងញៀនប្រភេទគ្រាប់៣៩គ្រាប់ និងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤បង្ក្រាបបទល្មើសគ្រឿងញៀន៥ករណីឃាត់ខ្លួនជនសង្ស័យ២៣នាក់និងរឹបអូសគ្រឿងញៀនប្រភេទម្ស៉ៅក្រាមចំនួន២៦កូនថង់និងគ្រឿងញៀនប្រភេទគ្រាប់ចំនួន៣៧៤គ្រាប់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។


លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ ក្រោយចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរយៈពេល២ថ្ងៃបង្ក្រាបបានចំនួន៦ករណីដោយឡែកគ្នាឃាត់ខ្លួនជនសង្ស័យបានចំនួន២៤នាក់ក្នុងនោះមានស្រីចំនួន២នាក់និងរឹបអូដសគ្រឿងញៀនមួយចំនួនត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីធ្វើការសាកសួរតាមចម្លើយសារភាពត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕

Related Articles

Leave a Reply

Back to top button