Uncategorized

ជនជាតិឥណ្ឌូនេស៊ីម្នាក់ជិៈម៉ូតូឡើងជេងមិនប្រយ័ត្នទាក់ដៃចង្កូតដួលចូលរថយន្តធុនធំកិ.នស្លា..ប់ក្រោមកង់រថយន្តខាងក្រោយ

ជនជាតិឥណ្ឌូនេស៊ីម្នាក់ជិៈម៉ូតូឡើងជេងមិនប្រយ័ត្នទាក់ដៃចង្កូតដួលចូលរថយន្តធុនធំកិនស្លាប់ក្រោមកង់រថយន្តខាងក្រោយ

បន្ទាយមានជ័យ៖ជនជាតិឥណ្ឌូនេស៊ីម្នាក់ជិៈម៉ូតូឡើងជេងមិនប្រយ័ត្នទាក់ដៃចង្កូតដួលចូលរថយន្តធុនធំកិនស្លាប់ក្រោមកង់រថយន្តខាងក្រោយដែលកើតឡើងនៅយប់ថ្ងៃទី០៧ ខែវិច្ឆិការ ឆ្នាំ២០២៤ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត។
អ្នកឃើញហេតុការណ៍ប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តធុនធំម៉ាក់ហ៊ីយិនដាយប្រភេទសណ្តងរម៉កពាក់ផ្លាក់លេខបន្ទាយមានជ័យ3A-2207បានបើកបរតាមបណ្តោយផ្លូវសូរអាដល់ចំណុចមុខបូរីមានជ័យ មានជនរងគ្រោះម្នាក់បានជិៈម៉ូតូម៉ាក់ស្កូពីគ្មានផ្លាក់លេខទិសដៅស្របគ្នាហើយឡើងវ៉ាជេងខាងឆ្វេងបានទាក់ដៃចង្កូតដួលចូលរថយន្តកិនស្លាប់ក្រោមចន្លោះកង់ក្រោយបន្តាលស្លាប់បាត់ជីវិតភ្លាមៗកន្លែងកើតហេតុ។
ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត បានចុះទៅភ្លាមៗដើម្បីសម្រួលចរាចរណ៍និងពិនិត្យវាស់វែងបានប្រាប់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺជនរងគ្រោះបានជិៈម៉ូតូឡើងវ៉ាជេងខាងឆ្វេងគ្មានការប្រុងប្រយ័ត្រទើបទាក់ដៃចង្កូតដួលចូលរថយន្តកិនស្លាប់ជាប់ក្រោមកងរថយន្តខាងក្រោយនិងម៉ូតូ។
មន្ត្រីនគរតបាលជំនាញបានបញ្ជាក់ថា៖ក្រោយពិនិត្យវាស់វែងហើយជនរងគ្រោះដែលស្គាល់អត្តសញ្ញាណជាជនជាតិឥណ្ឌូនេស៊ីអាយុប្រមាណជាង២០ឆ្នាំស្នាក់នៅក្រុងប៉ោយប៉ែតត្រូវប្រគល់ជូនសាច់ញាតិហើយរថយន្តបង្កនិងម៉ូតូរងគ្រោះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោក៕

Related Articles

Back to top button