Uncategorized

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណះអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធបើកពិធីប្រណាំងទូកង ឆ្នាំ២០២៤ នៅស្ទឹងទឹកថ្លា បរិវេណសាកលវិទ្យាល័យជាតិមានជ័យ ក្នុងក្រុងសិរីសោភ័ណ..

===========
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណះអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធបើកពិធីប្រណាំងទូកង ឆ្នាំ២០២៤ នៅស្ទឹងទឹកថ្លា បរិវេណសាកលវិទ្យាល័យជាតិមានជ័យ ក្រុងសិរីសោភ័ណ។

ពិធីប្រណាំងទូកង នៅខេត្តបន្ទាយមានជ័យ មានរយះពេលចំនួន២ថ្ងៃ គឺថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ មានទូកចូលរួម ចំនួន៥០គូរ ស្មើ១០០ទូក មកពីតាមអង្គភាពចំណុះ មន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុងស្រុក និងតាមបណ្តាវត្តទូទាំងខេត្ត។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងក្នុងពិធីថា ការរៀបចំពិធីប្រណាំងទូកងនេះ គឺដើម្បីចូលរួមគោរពដឹងគុណបុព្វបុរសជំនាន់មុន ពិសេសទាហ៊ានជើងទឹក ហើយក៏ជាការជ្រើសរើសជើងឯកទូកង ដែលមានល្បឿនលឿននិងមធ្យមទៅចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រារពធ្វើឆាប់ៗខាងមុខនេះនៅរាជធានីភ្នំពេញ។ ក្រៅពីនេះក៏ជាការបង្កើតព្រឹត្តិការនៅក្នុងខេត្តសម្រាប់បងប្អូនប្រជាពលរដ្ឋមកទស្សនាកំសាន្ត សប្បាយក្នុងខេត្ត។

ទន្ទឹមគ្នានេះ ក៏ឃើញមាន ដាក់ពង្រាយកម្លាំងនគរបាលជាច្រើននាក់ដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ក្នុងខេត្ត ក្រៅខេត្តដែលមកកំសាន្ត រហូតដល់ចប់កម្មវិធីផងដែរ៕

Related Articles

Leave a Reply

Back to top button