Uncategorized

ក្រុមហ៊ុនលោកគឺម វុទ្ធធា ដកគ្រឿងចក្រយ៉ាងលឿនទំនងបារមី អោយការ ពេលថ្នាក់លើប្រុងចុះក្របួច..

ខេត្តតាកែវ៖ ក្រោយពីមានសារព័ត៌មានក្នុងស្រុកជាច្រើនបានចេញផ្សាយរឿងអំពើពុករលួយរបស់ក្រុមហ៊ុនលោកគឺមវុទ្ធធា ក្នុងនោះក៏មានពាក់ពន្ធ័ក្រុមអាជ្ញាធរ និងមន្រ្តីជំនាញផងដែរ រឿងកាយភ្នំរដ្ឋចាក់ផ្លូវរដ្ឋ បើកលុយពីរដ្ឋយកទៅចែកគ្នាធ្វើអ្នកមាន ស្រាប់តែដំណឹងនេះដឹងដល់ថ្នាក់លើប្រុងចុះទៅក្របួច តែក្របួចបានតែខ្យល់ព្រោះមានអ្នកអោយការទៅលោកគឹម វុទ្ធធា ដកគ្រឿងចក្ររត់បាត់ស្រមោល។

បើយោងតាមកាអះអាងពីក្រុមមន្រ្តីតូចតាចបានអោយដឹងថា គ្រាន់តែកាសែតចេញផ្សាយភ្លាមក្រុមហ៊ុនលោកគឹមវុទ្ធធា ឆ្លេឆ្លានិងឆ្លងយោបល់ក្រុមអាជ្ញាធរពាក់ពន្ធ័ ដើម្បីរកវិធីដោះស្រាយ ហើយក្រុមអាជ្ញាធរ និងមន្រ្តីជំនាញពាក់ពន្ធ័ ទំនងផ្ដល់យោបល់អោយលោកគឹម វុទ្ធធា ដកគ្រឿងចក្ររត់អោយបាត់សិនទៅ បើថ្នាក់លើក្របួចជាប់អាច និងនាំទុកដល់ពួកគេ ដូចច្នេះលោកគឹម វុទ្ធធា ដកគ្រឿងចក្ររត់បាត់ស្រមោល មុនថ្នាក់លើចុះទៅដល់។

គួរំលឹកថា៖ ក្រុមហ៊ុនគឹម វុទ្ធធា កាយភ្នំរដ្ឋយកដីចាក់ផ្លូវគំរោងរបស់ខ្លូនដែលដេញបានពីរដ្ឋបើកលុយពីរដ្ឋចំណេញកប់ៗៗៗ
យោងតាមប្រភពច្បាស់ការណ៍ពីព្រជាពលរដ្ឋ ក៏ដូចជាមន្រ្តីរាជកាមួយចំនួននៅស្រុកគីរីវង្ស បានទម្លាយអោយដឹងថាក្រុមហ៊ុនគឹម វុទ្ធធា ដេញថ្លៃគំរោងមូលនិធិឃុំសង្កាត់បានផ្លូវក្រាលគ្រួសធម្មជាតិ១ខ្សែ ស្ថិតនៅឃុំព្រៃរំដេង ស្រុកគីរីវង្ស តែបែរជាក្រុមហ៊ុនខាងលើយកគ្រឿងចក្រទៅកាយភ្នំតាកយ នៅភូមិព្រៃលាប ឃុំព្រៃរំដេង យកគ្រួសក្រហមទៅធ្វើផ្លូវដែលខ្លួនដេញថ្លៃបានយ៉ាងរំភើយ។

ប្រភពដដែលបានអោយដឹងទៀតថា ក្រុមហ៊ុនណាក៏ដោយអោយ តែដេញថ្លៃគំរោងធ្វើផ្លូវក្រាលគ្រួសធម្មជាតិបានហើយ គឺត្រូវតែទៅទិញគ្រួសដែលមានអាជ្ញាបណ្ណ័ត្រឹមត្រូវតាមផ្លូវច្បាប់ មិនមែននាំគ្នាទៅកាយគ្រួសភ្នំរបស់រដ្ឋដោយមិនអស់លុយនោះទេ។
ប្រភពដដែលបានបញ្ជាក់ទៀតថាក្រុមហ៊ុនលោកគឺមវុទ្ធធា បច្ចុប្បន្នកំពុងតែធ្វើនំអត់ប្រើម្សៅ ដោយគ្រាន់យកភ្នំរដ្ឋកាយដីចាក់ផ្លូវរដ្ឋ រួចបើកលុយពីរដ្ឋឃុបឃិតគ្នា ជាមួយក្រុមមន្ក្រីពាក់ពន្ធ័របស់រដ្ឋជាការស្រេច សល់លុយរដ្ឋចំនេញច្រើនចែកគ្នាក្លាយជាអ្នកមាន។

ប្រភពបន្តអោយដឹងទៀតថាលោកគឺម វុទ្ធធា មិនត្រឹមតែកាយដីចាក់ផ្លូវទេ ថែមទាំងកាយយកទៅលក់អោយពលរដ្ឋយកទៅចាក់តាមចំការស្ទើរពេញស្រុកគីរីវង្សថែមទៀតផង។

ពាក់ពន្ធ័ករណីខាងលើ លោកគឹម វុទ្ធធា ជាម្ចាស់ក្រុមហ៊ុនបានអោយអ្នកកាសែតដឹងថា លោកពិតជាបានយកគ្រឿងចក្រទៅកាយ និងដឹកយកដីគ្រួសក្រហមនៅចំនុចភ្នំខាងលើមែន តែយកទៅចាក់ផ្លូវដែលលោកដេញផ្លូវបាន តែលោកបានសុំអាជ្ញាធរឃុំស្រុករួចហើយ។

ជុំវិញករណីខាងលើពេញចិត្តមេឌា មិនអាចសុំការបំភ្លឺពីលោកងួន ឌីណា ចៅហ្វាយស្រុកគីរីវង្សបានទេ ដោយទូរសព្ទ័ចូលគ្មានអ្នកទទួល។
ចំណែកមន្រ្តីនៃមន្ទីរ៉ែ និងថាមពលខេត្តតាកែវ សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា លោកគឹម វុទ្ធធា ពិតជាបានកាយដីភ្នំ នៅចំនុងខាងលើពិតមែន គឺពុំមានច្បាប់អនុញ្ញាតឡើយ តែលោកត្រឹមមន្រ្តីតូចតាចគ្មានសិទ្ធអ្វីទៅហាមឃាត់ទេ តែបើតាមដឹងគឺលោកគឹម វុទ្ធធា រត់ការួចរាល់ហើយ៕

Related Articles

Back to top button