Updated! ជនសង្ស័យជនជាតិចិន២នាក់ ក្នុងករណីបាញ់ប្រហារផ្អើលរាជធានី ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនដល់ខេត្តព្រះវិហារ..
រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់ជនសង្ស័យជនជាតិចិន២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញតាមប្រមាញពីរាជធានីភ្នំពេញរហូតដល់ខេត្តព្រះវិហារ ពាក់ព័ន្ធករណីបាញ់ប្រហារបណ្ដាលឱ្យនគរបាលម្នាក់បាត់បងជីវិត ខណៈជនជាតិចិនម្នាក់ទៀតកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ។ នេះបើតាមការឱ្យដឹងពីសមត្ថកិច្ចនៅរសៀលថ្ងៃទី២៩សីហា ឆ្នាំ២០២៤…។
ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២៨សីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធីពីលោកសេង ហៀង ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឡោមព័ន្ធផ្ទះរបស់ជនល្មើសរកឃើញថ្នាំញៀន២៦ដុំក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ខណៈក្រុមជនសង្ស័យហាក់ដឹងខ្លួនមុន បានរត់គេចបាត់ស្រមោល។ ទោះជាយ៉ាងណា កម្លាំងនគរបាលជំនាញបានបន្តនីតិវិធីរហូតកំណត់បានទីតាំងដែលពួកខ្មាន់កាំភ្លើងលាក់ខ្លួននៅខេត្តព្រវិហារ និងឈានដល់ការចាប់ខ្លួនបានជនសង្ស័យជាជនជាតិចិន២នាក់ បញ្ចូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរ នៅយប់ថ្ងៃខែឆ្នាំដដែល។
សូមជម្រាបថា កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ មានករណីបាញ់ប្រហារផ្ដើមចេញពីរថយន្ត ford ពណ៌សមួយគ្រឿង បានបើកបុករថយន្ត Mercedes ទាំងកំរោលក្នុងទិសដៅបញ្ច្រាសទិសគ្នា។ ភ្លាមៗមានរថយន្តមួយផ្សេងទៀតដែលប្រជាពលរដ្ឋ អះអាងថា ម៉ាក land cruiser ជាបក្ខពួករបស់ក្រុមរថយន្ត ford បានធ្វើសកម្មចុះពីលើរថយន្ត រួចយកកាំភ្លើងប្រភេទវែង ខ្លី បាញ់់ស្រោចទៅលើរថយន្តជនរងគ្រោះ បណ្ដាលឱ្យមនុស្ស២នាក់នៅក្នុងរថយន្តរងរបួសធ្ងន់ បញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែជាអកុសល បុរសម្នាក់ដែលគេស្គាល់ឈ្មោះ គង់ វុទ្ធី អាយុ៣៦ឆ្នាំ ជាមន្ត្រីនគរបាលបម្រើការងារនៅអង្គភាពអន្ដរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ដោយឡែក ជនជាតិចិនម្នាក់ទៀតរងរបួសភ្លៅខាងឆ្វេង។ ក្រោយធ្វើសកម្មភាពរួចហើយ ក្រុមខ្មាន់កាំភ្លើង បានចាប់ជនជាតិចិនម្នាក់ចូលរថយន្ត នាំបក្ខពួកបើករថយន្តគេចចេញទៅបាត់ស្រមោលតែម្ដង៕.
រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់ជនសង្ស័យជនជាតិចិន២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញតាមប្រមាញពីរាជធានីភ្នំពេញរហូតដល់ខេត្តព្រះវិហារ ពាក់ព័ន្ធករណីបាញ់ប្រហារបណ្ដាលឱ្យនគរបាលម្នាក់បាត់បងជីវិត ខណៈជនជាតិចិនម្នាក់ទៀតកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ។ នេះបើតាមការឱ្យដឹងពីសមត្ថកិច្ចនៅរសៀលថ្ងៃទី២៩សីហា ឆ្នាំ២០២៤…។

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២៨សីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធីពីលោកសេង ហៀង ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឡោមព័ន្ធផ្ទះរបស់ជនល្មើសរកឃើញថ្នាំញៀន២៦ដុំក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ខណៈក្រុមជនសង្ស័យហាក់ដឹងខ្លួនមុន បានរត់គេចបាត់ស្រមោល។ ទោះជាយ៉ាងណា កម្លាំងនគរបាលជំនាញបានបន្តនីតិវិធីរហូតកំណត់បានទីតាំងដែលពួកខ្មាន់កាំភ្លើងលាក់ខ្លួននៅខេត្តព្រវិហារ និងឈានដល់ការចាប់ខ្លួនបានជនសង្ស័យជាជនជាតិចិន២នាក់ បញ្ចូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរ នៅយប់ថ្ងៃខែឆ្នាំដដែល។

សូមជម្រាបថា កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ មានករណីបាញ់ប្រហារផ្ដើមចេញពីរថយន្ត ford ពណ៌សមួយគ្រឿង បានបើកបុករថយន្ត Mercedes ទាំងកំរោលក្នុងទិសដៅបញ្ច្រាសទិសគ្នា។ ភ្លាមៗមានរថយន្តមួយផ្សេងទៀតដែលប្រជាពលរដ្ឋ អះអាងថា ម៉ាក land cruiser ជាបក្ខពួករបស់ក្រុមរថយន្ត ford បានធ្វើសកម្មចុះពីលើរថយន្ត រួចយកកាំភ្លើងប្រភេទវែង ខ្លី បាញ់់ស្រោចទៅលើរថយន្តជនរងគ្រោះ បណ្ដាលឱ្យមនុស្ស២នាក់នៅក្នុងរថយន្តរងរបួសធ្ងន់ បញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែជាអកុសល បុរសម្នាក់ដែលគេស្គាល់ឈ្មោះ គង់ វុទ្ធី អាយុ៣៦ឆ្នាំ ជាមន្ត្រីនគរបាលបម្រើការងារនៅអង្គភាពអន្ដរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ដោយឡែក ជនជាតិចិនម្នាក់ទៀតរងរបួសភ្លៅខាងឆ្វេង។ ក្រោយធ្វើសកម្មភាពរួចហើយ ក្រុមខ្មាន់កាំភ្លើង បានចាប់ជនជាតិចិនម្នាក់ចូលរថយន្ត នាំបក្ខពួកបើករថយន្តគេចចេញទៅបាត់ស្រមោលតែម្ដង៕