ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានចូលរួមធ្វើបាឋកថា ជូនសិក្ខាកាមជាមន្រ្តីពន្ធនាគារ ជំនាន់ទី១៩ លើកទី៣ និងសិស្សនគរបាល ចំនួន២៣០នាក់..

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ
តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានចូលរួមធ្វើបាឋកថា ជូនសិក្ខាកាមជាមន្រ្តីពន្ធនាគារ ជំនាន់ទី១៩ លើកទី៣ និងសិស្សនគរបាល ចំនួន២៣០នាក់..

ព្រឹកថ្ងៃចន្ទ ១៥កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានចូលរួមធ្វើបាឋកថា ជូនសិក្ខាកាមជាមន្រ្តីពន្ធនាគារ ជំនាន់ទី១៩ លើកទី៣ និងសិស្សនគរបាល ចំនួន២៣០នាក់ និងលោក លោកស្រីជាគ្រូនគរបាលជាតិ ចំនួន៨៦នាក់ លើប្រធានបទចំនួន២ រួមមាន៖ “ការប្រឈម និងដំណោះស្រាយការងារក្នុងពន្ធនាគារ” និង “ការបង្ការទប់ស្កាត់វត្ថុហាមឃាត់ និងគ្រឿងញៀនចូលពន្ធនាគារ”។

ក្រោយពីបានផ្តាំសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នូវការខិតខំប្រឹងប្រែងរបស់សិក្ខាកាមជាមន្រ្តីពន្ធនាគារទាំង១០០នាក់ និងការចែករំលែកចំណេះដឹង បទពិសោធន៍ការងារល្អៗរបស់សាស្រ្តាចារ្យ និងគ្រូឧទ្ទេសនាមពីបណ្ឌិត្យសភានគរបាល និងគ្រូបង្គោលពីអគ្គនាយកដ្ឋានពន្ធនាគារ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា ក៏បាននាំយកថវិកាឧបត្ថម្ភរបស់ឯកឧត្តម អគ្គនាយក ចែកជូនសិក្ខាកាមទាំង១០០នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ២០,០០០រៀល និងលោកគ្រូ អ្នកគ្រូ ចំនួន២៨នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ៤០,០០០រៀល ផងដែរ៕

Related Articles

Back to top button