ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានមន្ទីរ និងមន្រ្តីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះជួបជាមួយបងប្អូនប្រជាកសិករដែលបានរងផលប៉ះពាល់ដោយសារសត្វល្អិត រុយស បំផ្លាញផលដំណាំស្រូវ ស្ថិតនៅភូមិគោកសណ្ដែក និងភូមិឈើត្រែង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានមន្ទីរ និងមន្រ្តីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះជួបជាមួយបងប្អូនប្រជាកសិករដែលបានរងផលប៉ះពាល់ដោយសារសត្វល្អិត រុយស បំផ្លាញផលដំណាំស្រូវ ស្ថិតនៅភូមិគោកសណ្ដែក និងភូមិឈើត្រែង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។


ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យ និងតាមដានជាប្រចាំ ចំពោះបញ្ហាសត្វល្អិត រុយសនេះ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន នៅពេលដែលបានឃើញមាននូវបញ្ហានេះកើតឡើង នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។
…..រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤

Related Articles

Back to top button