ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកលើកដែកធ្វើការឃាត់ខ្លួន ក្មេងទំនើងចំនួន០៦នាក់និងម៉ូតូ០៣គ្រឿងរួមទាំងវត្ថុតាងមានបំពង់ទីប+ដុំឥដ្ឋ កសាងសំណុំរឿងបញ្ជូនតាមនិតិវិធី!!!

កណ្ដាល៖កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកលេីកដែក ចេញល្បាតចល័តនៅក្នុងភូមិសាស្ត្រប្រទះឃើញក្មេងទំនើងមួយក្រុមមានម៉ូតូ៣គ្រឿងសង្ស័យក៏ធ្វើការឆែកឆេក៏ប្រទះឃើញមានដំបងដែកមិនប្រក្រតីក៏ធ្វើការឃាត់ខ្លួនតែម្ដងបានចំនួន ០៦នាក់នាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកលេីកដែកធ្វើការសាកសួរតាមនីតិវិធី ករណី÷កាន់កាប់អាវុធដោយខុសច្បាប់ (បង្កដោយក្មេងទំនើង)បំពង់ទីប+ដុំឥដ្ឋនៅវេលាម៉ោង០១នឹង១០នាទីយប់ ឈានចូល:ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២៤-លើផ្លូវជាតិលេខ១៤ ស្ថិតនៅ ភូមិ ស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលេីកដែកខេត្តកណ្តាល។

លោកវរសេនីយ៍ឯក អាំ ធូ អធិការ នគរបាលស្រុកលេីកដែក បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក អាំ ធូ អធិការ នគរបាលស្រុកលេីកដែក បានដាក់បទបញ្ជាដល់អន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកលេីកដែក ដឹកនាំដោយ លោកវរសេនីយ៍ទោ យឹង សាឡាត់ អធិការ រងទទួលការងារសេនាធិការ-ការងារព័ត៏មាន និងប្រតិកម្មរហ័សចេញល្បាតចល័ត នៅក្នុងភូមិសាស្ត្រដើម្បីរក្សាការពារសន្តិសុខជូនប្រជាពលរដ្ឋ ជាពិសេសទប់ស្កាត់បង្ក្រាបក្មេងទំនើប ក្នុងការចុះល្បាតក៏បានប្រទះឃើញក្មេងទំនើងមួយក្រុមម ធ្វើការ ឃាត់សួរនាំនិងឆែកឆេក៏ប្រទះឃើញមានដំបងដែកធ្វើការឃាត់ខ្លួនបានចំនួន០៦នាក់និងម៉ូតូ០៣គ្រឿងនាំមកកាន់អធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីសាកសួរហើយរួមទាំងវត្ថុតាងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធីច្បាប់។

លោកវរសេនីយ៍ឯក អាំ ធូ អធិការ នគរបាលស្រុកលេីកដែក បានបញ្ជាក់ឲ្យដឹងថា +ក្មេងទំនើងចំនួន ០៦ នាក់ ដែលឃាត់ខ្លួនបានមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ឃិន គឹមហុង ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល(គ្មានសារធាតុញៀន(-)។ (ឃាត់ខ្លួន)
២-ឈ្មោះ ចិន្តា វិច្ឆិកា ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល(គ្មានសារធាតុញៀន(-)។ (ឃាត់ខ្លួន)
៣-ឈ្មោះ វណ្ណា ភូវីត ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល (គ្មានសារធាតុញៀន(-)។ (ឃាត់ខ្លួន)។
៤-ឈ្មោះ ហឿន លីម ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល (គ្មានសារធាតុញៀន(-)។ (ឃាត់ខ្លួន)
៥-ឈ្មោះ ឃឿន ស៊ីធៀន ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាលគ្មានសារធាតុញៀន(-)។ (ឃាត់ខ្លួន)
៦-ឈ្មោះ យ៉ុន ស៊ីយ៉ា ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល(គ្មានសារធាតុញៀន(-)។ (ឃាត់ខ្លួន)

លោកវរសេនីយ៍ឯក អាំ ធូ អធិការ នគរបាលស្រុកលេីកដែក បានបន្តឲ្យដឹងទៀតថា -វត្ថុតាងចាប់យកមាន៖
១.ដែកទីបពណ៌ប្រផេះប្រវែង១ម៉ែត្រ១ដើម ២.ដែកទីបពណ៌សប្រវែង០,៩០ម៉ែត្រ១ដើម៣.ដុំឥដ្ឋតាន់ ១ដុំ
៤.ម៉ូតូ ៣គ្រឿង-ម៉ាកHONDA C125 ឆ្នាំ2018 ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល1AA.1343។ -ម៉ាកHONDA C125 ឆ្នាំ2019 ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល1AD.3516។-ម៉ាកHONDA C125 ឆ្នាំ2023 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1AR.3559។

លោកវរសេនីយ៍ឯក អាំ ធូ អធិការ នគរបាលស្រុកលេីកដែក បានបន្តបញ្ជាក់ថា ៖ នៅមុនពេលកើតហេតុកម្លាំងអន្តរាគមន៍អធិការដ្ឋានបានចេញល្បាតរថយន្ត៣គ្រឿងតាមភូមិសាស្រ្ត ពេលចុះដល់ចំណុចកើតហេតុខាងលើ កម្លាំងយើងបានប្រទះឃើញម៉ូតូ៣គ្រឿងមនុស្ស៦នាក់ ហើយមានម៉ូតូ១គ្រឿងដួល ពេលរថយន្តកម្លាំងយើងបើកទៅផុតចំនួន២គ្រឿង ហើយរថយន្តសារ៉ែនបើកពីក្រោយក៏ឃើញ ក្មេងស្ទាវទាំងនោះដកដែកទីប និង ដុំឥដ្ឋចេញពីម៉ូតូ ឃើញភ្លាមនោះកម្លាំងយើងបានឈប់ និង ចុះទៅឃាត់បានមនុស្ស៦នាក់ ម៉ូតូ៣គ្រឿង និង វត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី។

Related Articles

Back to top button