ពិធី អបអរសាទរ ថ្ងៃរំលឹកដឹងគុណ ខួបលើកទី៤៦ នៃទិវាថ្ងៃជ័យជម្នះ៧មករា ១៩៧៩-៧មករា ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក្នុងបរិវេណបុរី ដឹផាក នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងលោកជំទាវសេក សិរីរតនា ប៉ាន់ខែម ប៊ុនថន រួមជាមួយគណៈបញ្ជាការឯកភាពខេត្ត.ក្រុង មន្ត្រីរាជការគ្រប់ស្ថាប័ន ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ រួមទាំងយុវជនគគ្រប់រូប ប្រមាណ បួនពាន់ ជាងនាក់ បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងសកម្មភាពរៀបចំ ប្រារព្ធពិធី អបអរសាទរ ថ្ងៃរំលឹកដឹងគុណ ខួបលើកទី៤៦ នៃទិវាថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២៥ នៅល្ងាចថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥នេះ ក្នុងបរិវេណបុរី ដឹផាក ស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដែរ។
ថ្ងៃ៧មករាឆ្នាំ ២០២៥ ឆ្នាំនេះគឺជាថ្ងៃខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជាតិជ័យជម្នះ៧មករា (៧មករា១៩៧៩ - ៧មករា២០២៥) ដែលថ្ងៃប្រជាជាតិកម្ពុជាត្រូវបានរំដោះផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃ៧មករា គឺជាថ្ងៃមានគុណ និងជាថ្ងៃផ្តល់កំណេីតទី២របស់ប្រជាជាតិកម្ពុជាឱ្យរស់រានមានជីវិតសារជាថ្មី ។
មានថ្ងៃ០២ធ្នូឆ្នាំ១៩៧៨ ទេីបមានថ្ងៃ៧មករាឆ្នាំ១៩៧៩ មានថ្ងៃ៧មករា ទេីបមានថ្ងៃ២៩ធ្នូឆ្នាំ១៩៩៨ ដែលនាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពិតប្រាកដ ស្មារតី៧មករា ស្ថិតនៅជាអមតៈ ក្នុងបេះដូងប្រជាជនកម្ពុជាគ្រប់រូប។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា៖ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជានៅចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណតម្លៃថ្ងៃជ័យជម្នះ៧មករា ហេីយតែងតែរៀបចំប្រារព្ធពិធីអបអរសាទរទិវាជ័យជម្នះ៧មករា គ្រប់មូលដ្ឋាន និងគ្រប់ទីកន្លែង។
ទន្ទឹមនឹងនោះ ពីធី ពិសារ អាហារសាមគ្គី
ដើម្បី អបអរសាទរ អនុស្សាវរីយ៍ ខួបលើកទី៤៦ ថ្ងៃទិវាជ័យជម្នះ៧មករា១៩៧៩-៧មករា ២០២៥ ក៏មានការប្រគុំឆាកតន្ត្រីដ៏ធំ ហើយក៏មានការចាប់សន្លឹកឆ្នោត ឈ្នះរង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ជូនមន្ត្រីរាជការ គ្រប់ស្ថាប័ន ប្រជាពលរដ្ឋ យុវជន គ្រប់ស្រទាប់វណ្ណៈ ក្នុងនោះរង្វាន់រួមមាន៖ម៉ូតូ.កង់.ទូទឹកកក.កង្ហែន.បំពង់ទឹកក្ដៅ.ទូរស័ព្ទដៃ ។ល។ ដើម្បីជាការលើកទឹកចិត្ត និងដើម្បី ញ៉ាំងកម្មវិធីនាល្ងាចនេះ បង្កើតភាពសប្បាយរីករាយ បង្កើនភាពស្និទ្ធស្នាលប្រកបដោយស្នាមញញឹម ភក្តីភាព រវាង គ្នានិងគ្នា ស្របដែលប្រទេសកម្ពុជាយើង មានសុខសន្តិភាព នៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសមានវិវឌ្ឍន៍ភាព មានការអភិវឌ្ឍ លើគ្រប់វិស័យ ដែលប្រជាតិកម្ពុជាយើងរស់ក្រោមដំបូលម្លប់សន្តិភាព ក្រោមការដឹកនាំ នយោបាយ ឈ្នះ ឈ្នះ ក្រោម មគ្គុទ្ទេស ដ៏ឆ្លាតវៃ អតីត នាយករដ្ឋមន្ត្រី សម្តេចតេជោ និងការដឹកនាំនៅពេលបច្ចុប្បន្ន កូនប្រុសច្បង របស់សម្តេច គឺ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕