ព័ត៌មានជាតិ

បាត់ដំបង.   រថយន្ត ម៉ាក ហ៊ីយិនដាយ ធុនដឹកជញ្ជូនធំ រេចង្កូត បុ.ក រថយន្ត ម៉ាក គារ ធុន ដឹកអ្នកដំណើរ ធុនធំ បណ្ដាលឱ្យ ស្លា.ប់1នាក់  របួសធ្ងន់ 3 នាក់ និង របួសស្រាល 2 នាក់…

ស្រុកមោងឫស្សី នៅថ្ងៃចន្ទ ទី27./06./2022​ វេលាម៉ោង 11:30 នាទី នៅចំណុចក្រុមទី 6 ចន្លោះ គីឡូ ម៉ែត្រ លេខ (254 -255) ក្មុងភូមិ កកោះ ឃុំកកោះ ស្រុកមោងឫស្សីខេត្តបាត់ដំបង លើផ្លូវជាតិលេខ 5 មានករណី គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ មួយកើតឡើង ដោយរថយន្ត មួយគ្រឿងម៉ាក ហ៊ីយិនដាយ ធុនដឹកជញ្ជូនធំ ពាក់ផ្លាកលេខ បាត់ដំបង 3A 2079 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) បើកបរមកពីទិសខាងភ្នំពេញ មុខទៅ ទិសបាត់ដំបង លុះមកដល់ចំណុចកើតហេតុខាងលើ បានវ៉េចង្កូត មកខាង ឆ្វេងបុក ចំ រថយន្ត មួយគ្រឿង ម៉ាក គារ ធុន ដឹកអ្នកដំណើរ ធុនធំ ពាក់ផ្លាកលេខ ភ្នំពេញ3D 3838 អ្នកបើកបរឈ្មោះ យ៉ន គ្រើន ភេទប្រុស អាយុ 36 ឆ្នាំ រស់នៅភូមិ សារីកាកែវ ឃុំសារីកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ដែលកំពុង បើកបរ ប្រច្រាស់ទិសគ្នា បណ្ដាលឱ្យ : 😥

ក/ មនុស្ស: ស្លា.ប់ 1នាក់ប្រុស ,របួសធ្ងន់ 3 នាក់ស្រី1នាក់ ,របួសមធ្យម1នាក់ស្រី,របួសស្រាល 1 នាក់ស្រី។
ខ/ សម្ភារៈ : ខូចខាតរថយន្តចំនួន ២ គ្រឿង ។
នេះបើយោងតាមរបាយការណ៍ នាយផ្នែកសណ្ដាប់ធ្នាប់នគរបាលស្រុកមោងឫស្សី

Related Articles

Back to top button