ព័ត៌មានជាតិ

កម្លាំងអធិការដ្ឋាននគរបាលស្រុកលើកដែក ឃាត់ខ្លួនក្រុមក្មេងទំនើង បានចំនួន ៦ នាក់ និងម៉ូតូ ៣ គ្រឿង ប្រដាប់ដោយបំពង់ទីប និង ដុំឥដ្ឋ…

កម្លាំងអធិការដ្ឋាននគរបាលស្រុកលើកដែក ឃាត់ខ្លួនក្រុមក្មេងទំនើង បានចំនួន ៦ នាក់ និងម៉ូតូ ៣ គ្រឿង ប្រដាប់ដោយបំពង់ទីប និង ដុំឥដ្ឋ…

ខេត្តកណ្ដាល.នៅយប់ថ្ងៃសុក្រ២រោច ខែពិសាខ ឆ្នាំរោងស័ក ព.ស២៥៦៨
ត្រូវនិងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤
កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកលើកដែក បានចេញល្បាតរថយន្ត ៣ គ្រឿង តាមភូមិសាស្ត្រ ការពារសណ្ដាប់ធ្នាប់និងសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅពេលយប់ លុះដល់ ត្រង់ចំណុច លើផ្លូវជាតិលេខ១៤ ស្ថិតនៅ ភូមិ ស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលេីកដែល ខេត្តកណ្តាល នៅ វេលម៉ោង០១និង១០នាទីយប់ ត្រូវនិងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤
ក៏ប្រទះឃើញក្រុមក្មេងទំនើងមួយក្រុម ជិះម៉ូតូ៣គ្រឿង មានគ្នា 6 នាក់ ភ្លាមៗនោះស្រាប់តែមានម៉ូតូមួយគ្រឿងបានដួល ពេលនោះ រថយន្តសារ៉ែនបើកមកពីក្រោយក៏បានឃើញក្មេងស្ទាវទាំងនោះដកដែកទីប និងដំឥដ្ធញពីម៉ូតូ ក្រោយឃើញបែបនេះ ភ្លាមៗនោះកម្លាំងអន្តរាគមន៍នៃអធិការណ៍ថានគរបាលស្រុកលើកដែក បានឈប់រថយន្ត និង ចុះឃាត់ខ្លួន បានមនុស្សចំនួន ៦ នាក់ ម៉ូតូ 3 គ្រឿង ម៉ាក HONDA C125 ឆ្នាំ2018 ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល1AA.1343 មួយគ្រឿង

-ម៉ាកHONDA C125 ឆ្នាំ2019 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1AD.3516 មួយគ្រឿង

-ម៉ាកHONDA C125 ឆ្នាំ2023 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1AR.3559 មួយគ្រឿង
រួមទាំងវត្ថុតាងមាន ដែកទីប នឹងដុំឥដ្ឋ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីចាត់ការតាមមតិវិធីនៃច្បាប់។

Related Articles

Back to top button