ព័ត៌មានជាតិ

ផែនការងារសេនាធិការ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុនថា វិរៈ ស្នងការរង​ទទួលផែនការងារសេនាធិការ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ជំរុញដល់កម្លាំងនគរបាល

ព្រឹកថ្ងៃទី ១៤.១០.២០២១ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ផែនការងារសេនាធិការ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុនថា វិរៈ ស្នងការរង​ទទួលផែនការងារសេនាធិការ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ជំរុញដល់កម្លាំងនគរបាល ឲ្យទៅចុះឈ្មោះបោះឆ្នោត សម្រាប់កងកម្លាំងដែលត្រូវបានចាត់តាំងឲ្យទៅការពារនៅការិយាល័យបោះឆ្នោត ឆ្នាំ២០២២ កិច្ចប្រជុំតាមប្រព័ន្ធអនឡាញ Zoom Meeting ដោយមានការអញ្ជើញចូលរួមពីលោក​ លោកស្រី ជំនួយការផែន លោកអធិការរងទទួលការងារសេនាធិការក្រុង ស្រុក ទាំង ៨ និងលោកមេបញ្ជាការរងទទួលការងារសេនាធិការ វរសេនាតូចការពារព្រំដែនទាំងពីរ សរុបវត្តមាន ២៤នាក់ ស្រី ០៤នាក់។

Related Articles

Back to top button