ស្ថានីយ៍រងចាំភ្ញៀវទេសចរណ៍អន្តរជាតិ(រឺចំណតរថយន្តក្រុងដឹកភ្ញៀវ)ក្រុងប៉ោយប៉ែត.បានក្លាយជាកន្លែងចាក់សំរាម.ធុមក្លិនស្អុយដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ និង ប៉ៈពាល់បរិស្ថាន…
FBR hot news
ផ្សាយចេញ.នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២២
បន្ទាយមានជ័យ៖ ស្ថានីយ៍រងចាំភ្ញៀវទេសចរណ៍អន្តរជាតិ(រឺចំណតរថយន្តក្រុងដឹកភ្ញៀវ)ក្រុងប៉ោយប៉ែតបានក្លាយជាកន្លែងចាក់សំរាម និងប៉ៈពាល់បរិស្ថានដែលស្ថិតភូមិប៉ាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែត។
ប្រជាពលរដ្ឋបានប្រាប់ថា៖បញ្ហាសំរាមដែលយកចាក់ចោលនៅស្ថានីយ៍រងចាំភ្ញៀវទេសចរណ៍អន្តរជាតិ(រឺចំណតរថយន្តក្រុងដឹកភ្ញៀវ)គឺមានរយៈពេលជិត១ខែហើយដែលបណ្តាលអោយប្រជាពលរដ្ឋរស់នៅជិតខាងប្រឈមប៉ៈពាល់បរិស្ថាន និងសុខភាព ព្រោះសំរាមកាន់តែកើនឡើងរាល់ថ្ងៃក្លិនស្អុយកាន់តែខ្លាំងឡើងៗ ដែលប្រជាពលរដ្ឋរស់នៅក្បែរនិងដើរឆ្លងកាត់ក្លិនស្អុយទ្រាំលេងបានទៅហើយ។
ប្រជាពលរដ្ឋសុំអោយអាជ្ញាធរសង្កាត់និងក្រុងជួយចុះពិនិត្យនិងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ព្រោះសំរាមមានកំណូរកើនឡើងរាល់ថ្ងៃច្រើនឡើងៗ រាល់ថ្ងៃហើយក្លិនស្អុយ ប្រឈមប៉ៈពាល់សុខភាព និង បរិស្ថាន ដល់ប្រជាពលរដ្ឋរស់នៅជិតខាងធ្វើយ៉ាងណាជួយដោះស្រាយ និងយោកសំរាមនេះចេញព្រោះស្ថានីយ៍រងចាំភ្ញៀវទេសចរណ៍អន្តរជាតិ(រឺចំណតរថយន្តក្រុងដឹកភ្ញៀវបរទេស)ចូលមកកម្ពុជានិងត្រឡប់ទៅចេញទៅវិញត្រូវបានផ្ទេរ។
មន្ត្រីសាលាក្រុងប៉ោយប៉ែតបានប្រាប់ថា៖បញ្ហាសំរាមនៅស្ថានីយ៍រងចាំភ្ញៀវទេសចរណ៍អន្តរជាតិក្រុងប៉ោយប៉ែត គឺមន្ត្រីរដ្ឋបាលក្រុងធ្លាប់បានប្រាប់ទៅក្រុមហ៊ុនអនាម័យប៉ោយប៉ែត អោយទៅយកដែរតែខាងក្រុមហ៊ុនអនាម័យប្រាប់វិញថា.គាត់មិនហ៊ានទៅយកទេព្រោះ ខាងក្រុមហ៊ុនស្ថានីយ៍រងចាំភ្ញៀវទេសចរណ៍អន្តរជាតិ(រឺចំណតរថយន្តក្រុងដឹកភ្ញៀវ)មិនបានប្រាប់អោយទៅយក និងបង់លុយទៅក្រុមហ៊ុនអនាម័យ ទើបមិនហ៊ានចូលយកទុកចោលក្លិនស្អុយបែបហ្នឹង។
មន្ត្រីសាលាក្រុងរូបនោះបានបញ្ជាក់ថា៖ លោករាយការណ៍ជូនទៅអភិបាលក្រុងប៉ោយប៉ែត អោយបានជ្រាបហើយដាក់បទបញ្ជាយ៉ាងណានោះចុះទៅពិនិត្យហើយអនុវត្តន៍បន្តដើម្បីយកសំរាមចេញអោយអស់មិនអោយប៉ៈពាល់បរិស្ថាននិងសុខភាពប្រជាពលរដ្ឋ៕