ព័ត៌មានជាតិ
ឯកឧត្តម ស សុខា អញ្ជើញចូលរួម ពិធីបិទវគ្គសិក្សារបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្
ភ្នំពេញ ៖ នៅរសៀលថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២ នេះឯកឧត្តម ស សុខា ក្នុងនាមប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានអញ្ជើញចូលរួម ជាអធិបតីពិធីបិទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនសិក្ខាកាម ចំនួន ៥០០អង្គ/នាក់ ក្នុងវគ្គសិក្សាស្តីពី “របៀបអត្ថាធិប្បាយព័ត៌មាន របៀបកាន់កម្មវិធី(ពិធីករ) និងរបៀបនិយាយជាសាធារណៈ” នៅសាកលវិទ្យាល័យធនធានមនុស្ស ។
វគ្គសិក្សាស្តីពី “របៀបអត្ថាធិប្បាយព័ត៌មាន របៀបកាន់កម្មវិធី(ពិធីករ) និងរបៀបនិយាយជាសាធារណៈ” ផ្តល់ជូនសិក្ខាកាម ដោយឥតគិតថ្លៃ រៀបចំដោយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សហការសាកលវិទ្យាល័យធនធានមនុស្ស និងសារព័ត៌មានត្រយង រយៈពេលពេញ ១ថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២ ។