ព័ត៌មានជាតិ

ឃាត់ខ្លួនក្មេងទំនើង៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ធ្វើសកម្មភាពលើជនរងគ្រោះ២នាក់ម្នាក់ របួ.សធ្ង.ន់ ត្រូវ៥កន្លែងជិត២០ធ្នេរ

បន្ទាយមានជ័យ៖ឃាត់ខ្លួនក្មេងទំនើង៣នាក់ក្នុងចំណោមបក្ខពួក៥នាក់ធ្វើសកម្មភាពលើជនរងគ្រោះ២នាក់ម្នាក់របួសធ្ងន់ត្រូវ៥កន្លែងជិត២០ធ្នេរត្រូវបានកសាសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នៅអធិការដ្ឋាននគរបាលស្រុកព្រៈនេត្រព្រៈ។
លោកវរៈសេនីយ៍ឯក ទេព រដ្ឋា អធិការនគរបាលស្រុកព្រៈនេតក្រព្រៈបានប្រាប់ថា៖ជនសង្ស័យ៣នាក់មាន១.ឈ្មោះ ប្រិម ប៊ុនអេក ហៅអេក ភេទប្រុសអាយុ១៦ឆ្នាំ ២.ឈ្មោះ ឡាម ណាក់រុង ភេទប្រុសអាយុ១៥ឆ្នាំ ៣.ឈ្មោះ ខៀន សីហា ហៅសី ភេទប្រុស អាយុ១៦ឆ្នាំភូមិសំរោង ឃុំ/ស្រុកព្រៈនេត្រព្រៈ។
លោកបានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងជនរងគ្រោះ២នាក់បានប្តឹងជនសង្ស័យ៥នាក់បានធ្វើសកម្មភាពកាប់បណ្តាលរបួសម្នាក់ចំចំនួន៥កន្លែងជិត២០ថ្នេត្រូវសង្គ្រោះកាន់មន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរីហើយបម្រុងយកម៉ូតូតែជាប់សតេឡេមិនអាចយកទៅបានដែលធ្វើសកម្មភាពកាលពីយប់រំលងអាទ្រាធចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នៅចំណុចភូមិប៉ោយសំរោង ឃុំឮ/ស្រុកព្រៈនេត្រព្រៈ។
លោកវរៈសេនីយ៍ឯក ទេព រដ្ឋា បានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះជាការណែនាំពីលោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីព្រៈរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៈនេត្រព្រៈបានសហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលខេត្តបន្ទាយមានជ័យបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន៣នាក់និងកាំបិតខ្វែវរឺផ្គាក់ចំនួន២ត្រូវបានធ្វើការសាកសួរហើយកសាងសំណុំរឿងបញ្ចូនទៅស្នការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការនិតិវិធីបន្ត៕

Related Articles

Back to top button