ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទៅដល់ទីក្រុងដាណាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នេះ គណៈប្រតិបត្តិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទៅដល់ទីក្រុងដាណាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយសុខសុវត្ថិភាព ដើម្បីត្រៀមចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈ កម្ពុជា-ឡាវ-វៀតណាម នាថ្ងៃស្អែកនេះ។