ព័ត៌មានជាតិ

កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះជួយអន្តរាគមន៍ ពន្លត់អគ្គីភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋដោយសារ ទុស្សេខ្សែភ្លើង នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ទុស្សេខ្សែភ្លើងឆាបឆេះផ្ទះប្រជាពលរដ្ឋរយៈពេលមួយម៉ោង ឆេះផ្ទះ៦ខ្នងទាំងស្រុងនៅវវេលាម៉ោង៣រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤  នៅចំណុចស្តង់៤២ ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រ លេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កម្លាំងសមត្ថកិច្ចបានអត់ដឹងថា អគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី បង្កឡើងដោយទុសេ្សខ្សែភ្លើងបង្កជាអណ្តាតភ្លើងឆាបផ្ទះប្រជាពលរដ្ឋដែលសាងសង់ពីឈើប្រក់សង្កសី ចំនួន៦ខ្នងផ្ទះអស់ទាំងស្រុង។ ក្រោយពីកើតហេតុ មានរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត១គ្រឿង រថយន្តរដ្ឋបាលក្រុងប៉ោយប៉ែត១គ្រឿង និងរថយន្តក្រុមហ៊ុនត្រូពីកាណា១គ្រឿង។

សមត្ថកិច្ចដដែលបានឲ្យដឹងបន្ថែមថា ដោយសារតែស្ថានភាពផ្លូវចូលមានការលំបាក រថយន្តពន្លត់អគ្គិភ័យពិបាកក្នុងចូលដល់ទើបអគ្គិភ័យឆាបឆេះរយះពេលប្រហែល១ម៉ោង ផ្ទះសង់ពីឈើប្រក់សង្កសី បណ្តាលឲ្យ ឆាបឆេះផ្ទះបន្តគ្នារហូតដល់ទៅ៦ខ្នងផ្ទះទើបសមត្ថកិច្ច អាជ្ញាធរ កម្លាំងប្រដាប់អាវុធ តទុយោទឹកបាញ់ពន្លត់ ទើបអាចគ្រប់គ្រងរលត់ទាំងស្រុង។ តែហេតុការណ៍នេះ ធ្វើឲ្យខូចខាតផ្ទះ និងខូចខាតទ្រព្យសម្បត្តិនៅក្នុងផ្ទះទាំងស្រុងតែម្តង តែមិនទាន់ដឹងទំហំនៃការខូចខាតនៅឡើយទេ។ ករណីអគ្គិភ័យនេះ មិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ៕

Related Articles

Back to top button