ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ធាយមានជ័យ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ធាយមានជ័យ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
១- ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ។
២- ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដើម្បីរក្សាបាននូវទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ ។
៣- ចូលរួមលេងល្បែងប្រជាប្រិយ បែបប្រពៃណីគ្រប់ប្រភេទ និងចៀសវាងដាច់ខាតការលេងគប់ស្បោងទឹក លាបធ្យូង ឬជិះម៉ូតូបង្ហោះប្រដេញគ្នាលេងនៅតាមផ្លូវ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ប៉ះពាល់ដល់អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដំណើរ។
៤-ហាមចាក់គ្រឿងបំពងសម្លេងដល់យប់ជ្រៅ
៥-ហាមប៉ាតម្សៅ កេងបន្លំ លើស្រ្តីភេទ
អនុញ្ញាតលេងទឹក បាតម្សៅ និងកំសាន្តសប្បាយដូចរាល់ឆ្នាំសូមបងប្អូនប្រជាពលរដ្ឋកុំមានការភ័ន្តច្រលំ។ សូមអរគុណ