ព័ត៌មានជាតិ

យ៉ាងហោចណាស់មនុស្សចំនួន ២នាក់ បានរងរបួស និងផ្ទះជិត ៣០ខ្នង ត្រូវបានដួលរលំ និងខូចខាតធ្ងន់ធ្ងរ

ភ្លៀងមួយមេធំ បណ្តាលឱ្យមនុស្ស២នាក់រងរបួស និងផ្ទះជិត៣០ខ្នងដួលរលំ ដោយខ្យល់កន្ត្រាក់ក្នុងស្រុក២នៃខេត្តកំពង់ស្ពឺ

  1. FBR TV hot news.ផ្សាយចេញនៅថ្ងៃទី៣១ខែឧសភាឆ្នាំ២០២២
    កំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្សចំនួន ២នាក់ បានរងរបួស និងផ្ទះជិត ៣០ខ្នង ត្រូវបានដួលរលំ និងខូចខាតធ្ងន់ធ្ងរ ក្រោយជួបឧបទ្ទវហេតុខ្យល់កន្ត្រាក់ បានកើតឡើងលើស្រុកចំនួន២ នៃខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។
    អាជ្ញាធរស្រុកគងពិសី បានឱ្យដឹងថា ស្រុកគងពិសីមានទទួលភ្លៀងមួយមេយ៉ាងធំ លាយឡំនឹងខ្យល់កន្ត្រាក់ផងដែរ។ ក្រៅពីនេះ ភ្លៀងបានធ្លាក់រាយប៉ាយនៅតាមឃុំមួយចំនួន រួមនឹងខ្យល់បានបោកបក់យ៉ាងខ្លាំង បណ្តាលឱ្យឃុំចំនួន ៤ មាន ឃុំស្ដុក ឃុំស្នំក្រពើ ឃុំមហាឫស្សី ឃុំអង្គពពេលនៃស្រុកគងពិសី បានរងនូវបាតុភូតធម្មជាតិ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន ២៥ខ្នង បានដួលរលំ និងប៉ើងដំបូល។ ឧបទ្ទវហេតុខ្យល់កន្ត្រាក់នេះ ក៏បណ្តាលឱ្យប្រជាពលរដ្ឋចំនួន ២នាក់ បានរងរបួស និងកំពុងស្ថិតក្រោមការព្យាបាលពីក្រុមគ្រូពេទ្យ និងម៉ូតូមួយគ្រឿងបានរងការខូចខាតធ្ងន់ធ្ងរផងដែរ ដោយផ្ទះរលំសង្កត់។

ដោយឡែក ក្នុងឃុំព្រះខែ នៃស្រុកបសេដ្ឋ ក៏បានរងគ្រោះដោយខ្យល់កន្ត្រាក់នេះផងដែរ ក្នុងនោះបានធ្វើឱ្យផ្ទះមួយខ្នងបានប៉ើងដំបូលទៅលើផ្លូវ តែមិនបណ្តាលឱ្យប្រជាពលរដ្ឋណាម្នាក់រងរបួសទេ៕

Related Articles

Back to top button