#សកម្មភាពឯកឧត្តមនុតសាវនារួមចំណែកអភិវឌ្ឍប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ៖ ឯកឧត្តម នុត សាវនា បានអញ្ជើញចូលរួម ក្នុងវេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ស្រុកមេសាង និងបានចូលរួមដឹកនាំ ដាំកូនឈើ និងចែកកូនឈើប្រភេទឈើ គ្រញូង ចំនួន១០០ដើម ព្រមទាំង បានឧបត្ថម្ភថវិកា និងសម្ភារ មួយចំនួនជូនវត្ត រស្មីអង្គរចារ និងប្រគេនថវិកាដល់ព្រះសង្ឃចំនួន ២៨ អង្គ ក្នុងវត្តទាំង៥ ព្រមទាំង ឧបត្ថម្ភថវិកា មួយចំនួនជូនដល់ មន្ត្រីនៅមូលដ្ឋានផងដែរ.. នៅក្នុងឱកាសបុណ្យកាន់បិណ្ឌនេះ….
#សកម្មភាពឯកឧត្តមនុតសាវនារួមចំណែកអភិវឌ្ឍប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ៖
ឯកឧត្តម នុត សាវនា បានអញ្ជើញចូលរួម ក្នុងវេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ស្រុកមេសាង និងបានចូលរួមដឹកនាំ ដាំកូនឈើ និងចែកកូនឈើប្រភេទឈើ គ្រញូង ចំនួន១០០ដើម ព្រមទាំង បានឧបត្ថម្ភថវិកា និងសម្ភារ មួយចំនួនជូនវត្ត រស្មីអង្គរចារ និងប្រគេនថវិកាដល់ព្រះសង្ឃចំនួន ២៨ អង្គ ក្នុងវត្តទាំង៥ ព្រមទាំង ឧបត្ថម្ភថវិកា មួយចំនួនជូនដល់ មន្ត្រីនៅមូលដ្ឋានផងដែរ.. នៅក្នុងឱកាសបុណ្យកាន់បិណ្ឌនេះ….
ស្រុកមេសាង. នៅព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្តម នុត សាវនា ប្រធានក្រុមការងារបក្ស ចុះជួយមូលដ្ឋាន ឃុំព្រៃរំដេង បានអញ្ជើញចូលរួម ក្នុងវេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ស្រុកមេសាង ប្រចាំ ឆ្នាំ ២០២៤ ដោយមានការអញ្ជើញចូលរួមពីរ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក និងក្រុមប្រឹក្សាឃុំ លោកមេឃុំ រួមជាមួយតំណាងប្រជាពលរដ្ឋ ព្រមទាំងអាជ្ញាធរ ជាច្រើនរូប នៅក្នុង ភូមិកណ្តាល ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។
បន្ទាប់ពីបញ្ចប់ ក្នុងវិធី វេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ស្រុកមេសាង ប្រចាំ ឆ្នាំ ២០២៤ ឯកឧត្តម នុត សាវនាបានអញ្ជើញចូលរួមដឹកនាំ ដាំកូនឈើ អមសងខាងផ្លូវ ជាប់មន្ទីរបក្សឃុំព្រៃរំដេង និងបាន ចែកកូនឈើ ប្រភេទឈើ គ្រញូង ចំនួន១០០ដើម សម្រាប់ដាំ..។
មិនត្រឹមតែប៉ុណ្ណោះ ក្នុងឱកាសនោះផងដែរ ឯកឧត្តម នុត សាវនា បានឧបត្ថម្ភថវិកា និងសម្ភារ មួយចំនួនជូនវត្ត រស្មីអង្គរចារ និងបានប្រគេនថវិកាមួយចំនួន ដល់ព្រះសង្ឃចំនួន២៨អង្គ ក្នុងវត្តទាំង៥ និងមន្ត្រីនៅមូលដ្ឋានផងដែរ ក្នុងឱកាសបុណ្យកាន់បិណ្ឌនេះ។
ដោយសរុបជាទឹកប្រាក់ ៣,៩៩០,០០០ រៀល និង ៦១០ដុល្លា។